ស្លាក: កឹម សុខា
ខ្មែរគ្រប់មជ្ឈដ្ឋានចង់ឃើញលោក កឹម សុខា មានសេរីភាពនយោបាយពេញលេញ
ក្រៅពីនេះ ពួកគាត់ថា ក៏ចង់ឃើញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយផ្សេងទៀត ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងយកពេលដោះស្រាយវិបត្តិជាតិធំៗដែលកំពុងកើតឡើង។
លោក កឹម សុខា គ្រោងចុះជួបពលរដ្ឋភៀសសឹកក្រោយមានសិទ្ធិធ្វើដំណើរពេញលេញ
អ្នកឃ្លាំមើលលើកឡើងថា ការអនុញ្ញាតឱ្យលោក កឹម សុខា មានសេរីភាពត្រឹមតែជួបពលរដ្ឋ និងកងទ័ព គឺជាលំហសេរីភាពមនុស្សធម៌កម្រិតតូចតាច ប៉ុន្តែមិនអាចដោះស្រាយទុក្ខវេទនារបស់ពលរដ្ឋភៀសសឹក វិបត្តិនយោបាយ និងបញ្ហាអាយុជីវិតជាតិជាច្រើនទៀតបានទេ។
លោក កឹម សុខា ទទួលបានសិទ្ធិធ្វើដំណើរទៅក្រៅប្រទេសវិញ
នេះបើយោងតាមព្រះ រាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ ដែលត្រូវបានគេផ្សព្វផ្សាយ នៅថ្ងៃទី២៤ កក្កដានេះ ។
អ្នកឃ្លាំមើលថា សាររំលែកទុក្ខរបស់លោក ហ៊ុន សែន ចំពោះមរណភាពម្ដាយ លោក កឹម សុខា គ្រាន់តែជាសីលធម៌ តែគ្មានចេតនាផ្ដល់សេរីភាពនយោបាយទេ
សាររំលែកទុក្ខទាំងនោះ មកពីមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋទូទៅ និង ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែរ។
អាមេរិកស្នើឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិសេរីភាពដល់ពលរដ្ឋខ្មែរក្រោយដោះលែងលោក កឹម សុខា
ការលើកឡើងនេះ ស្របពេល ស្ថានទូតអាមេរិកសាទរចំពោះការលើកលែងទោស ដល់លោក កឹម សុខា។
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិចាត់ទុកការដោះលែងលោក កឹម សុខា ធ្វើឡើងដើម្បីល្អមើល ច្រើនជាងការគោរពសិទ្ធិមនុស្ស
ពួកគាត់ថា ប្រសិនបើ រដ្ឋាភិបាលកម្ពុជា ពិតជាគោរពសិទ្ធិមនុស្សមែន ត្រូវទម្លាប់ការចោទប្រកាន់ទាំងអស់លើ លោក កឹម សុខា និង ដោះលែង អ្នកទោសនយោបាយ រួមនឹងសកម្មជនបរិស្ថានចំនួន ៥នាក់ឱ្យមានសេរីភាពវិញ។
លោក កឹម សុខា ចុះទៅគោរពវិញ្ញាណក្ខន្ធដូនតានៅស្រុកកំណើត ខណៈស្ថានទូតបរទេសស្នើ ឱ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យ
ស្ថានទូតប្រទេសប្រជាធិបតេយ្យ ប្រចាំនៅកម្ពុជា ក៏បានសាទរចំពោះការលើកលែងទោសលោក កឹម សុខា និង អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិពលរដ្ឋ និងនយោបាយ ឱ្យបានទូលំទូលាយ។
ការលើកលែងទោសឲ្យលោក កឹម សុខា ដើម្បីបន្លំភ្នែកអន្តរជាតិ
https://youtu.be/tZ0a3rKzecQចលនាខ្មែរដើម្បីប្រជាធិបតេយ្យហៅកាត់ (KMD) របស់អ្នកស្រី មូរ សុខហួរ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលប្រើប្រាស់ការលើកលែងទោសលោក កឹម សុខា ដើម្បីបន្លំភ្នែក និងលាងជម្រះកំហុសរបស់ខ្លួននៅចំពោះមុខអន្តរជាតិ។អង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យយល់ថា នេះមិនមែនជាការផ្តល់យុត្តិធម៌ ឬការបង្រួបបង្រួមជាតិពិតប្រាកដនោះឡើយ។លោក ថា ថៃ សម្ភាសអ្នកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអំពីរឿងនេះ៖
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិសោកស្ដាយដែលលោក កឹម សុខា នៅតែត្រូវបានហាមឃាត់ធ្វើនយោបាយ
ការលើកឡើងនេះ ក្រោយពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា ឱ្យរួចផុតពីការឃុំខ្លួន ប៉ុន្តែសិទ្ធិធ្វើនយោបាយ ត្រូវបានដកហូត។
បក្សប្រឆាំង និងសង្គមស៊ីវិលទាមទារឲ្យផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា និងដោះលែងអ្នកទោសនយោបាយទាំងអស់
រីឯលោក កឹម សុខា វិញ លោកហាក់រក្សាភាពស្ងៀមស្ងាត់ ក្រោយទទួលបានសេរីភាពមួយចំនួនពីលោក ហ៊ុន សែន។














