ស្លាក: ឆបោកតាមអនឡាញ
តុលាការសិង្ហបុរីចោទប្រកាន់ជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា
អាជ្ញាធរសិង្ហបុរីឱ្យដឹងថា ជនសង្ស័យរូបនេះ ស្ថិតក្នុងចំណោមជនត្រូវចោទចំនួន ៣៦នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងបណ្ដាញក្រុមហ៊ុនលោក ចេន ហ្ស៊ី (Chen Zhi) ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកលុយពីជនរងគ្រោះជនជាតិសិង្ហបុរីក្នុងទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក។
អាមេរិកដាក់ទណ្ឌកម្មបុគ្គល ៤នាក់ និងក្រុមហ៊ុន៤១ ពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍ គ្រុប
សហរដ្ឋអាមេរិកឱ្យដឹងថា បុគ្គល និងក្រុមហ៊ុនរងទណ្ឌកម្មទាំងនេះ បានតួនាទីយ៉ាងសកម្ម ដើម្បីសម្របសម្រួលដល់អំពើជួញដូរមនុស្ស លាងលុយកខ្វក់ និងប្រតិបត្តិការឆបោកតាមអនឡាញដែលដាក់គោលដៅឆបោកលុយពីពលរដ្ឋអាមេរិកកាំង។
ចិនជំរុញឱ្យកម្ពុជាបង្ក្រាបបណ្ដាញឆបោកអនឡាញឱ្យដល់ឫសគល់
អ្នកឃ្លាំមើលលើកឡើងថា ការជំរុញជាថ្មីរបស់ទីក្រុងប៉េកាំងនេះ គឺជាការបង្កើនសម្ពាធដោយចំហលើរដ្ឋាភិបាលកម្ពុជា និងបង្ហាញថា ចិនលែងអត់ធ្មត់ចំពោះបណ្ដាញឧក្រិដ្ឋកម្មឆបោកដែលបន្តគំរាមកំហែងដល់ពលរដ្ឋចិន និងប៉ះពាល់ដល់មុខមាត់របស់ប្រទេសចិននៅលើឆាកអន្តរជាតិ។
តុលាការចិនកំពុងស៊ើបអង្កេតទ្រព្យសម្បត្តិក្រុមហ៊ុន លោក តុង លីឆឹង ជិត ៥០០លានដុល្លារនៅកម្ពុជា
ទន្ទឹមនឹងនេះ លំហូរប្រាក់រាប់លានដុល្លារ និងការពង្រីកបណ្ដាញអាជីវកម្មរបស់លោក តុង លីឆឹង នៅកម្ពុជា ក៏ត្រូវបានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសចោទថា ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការឆបោកតាមអនឡាញ។
សមាគមន៍ទេសចរណ៍ទទូចឲ្យរដ្ឋាភិបាលបោសសម្អាតការឆបោកអនឡាញ និងដោះស្រាយវិបត្តិនយោបាយ
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីភ្ញៀវទេសចរបរទេសមកកម្ពុជា បន្តធ្លាក់ចុះជាង ៤០% អំឡុងពេល ៩ខែដំបូង នៃឆ្នាំ២០២៦ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយសារតែឧក្រិដ្ឋកម្មឆបោកអនឡាញជាចំបង។
ក្រុមហ៊ុន ជីន ប៉ី គ្រុប និង ស៊ីហួ មិនត្រូវបានបិទដូចការប្រកាសរបស់រដ្ឋាភិបាលឡើយ
ជាមួយគ្នានេះ ក្រុមហ៊ុនស៊ើបការណ៍ និងវិភាគទិន្នន័យប្លុកឆេន (Blockchain) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឈ្មោះ ធី.អា.អឹម ឡែបស៍ (TRM Labs) ថ្មីៗនេះរកឃើញថា ក្រុមហ៊ុន ជីន ប៉ី គ្រុប និងក្រុមហ៊ុន ស៊ីហួ ព្រមទាំងកាស៊ីណូជាង ៣០កន្លែងទៀតនៅខេត្តព្រះសីហនុមានលំហូរប្រាក់តាមរយៈរូបិយប័ណ្ណគ្រីបតូជាង ១ពាន់លានដុល្លារ (១,៧ពាន់លានដុល្លារ) ក្នុងរយៈពេលជាង ៨ខែដើមឆ្នាំ២០២៦ នេះ។
អ្នកឃ្លាំមើលស្នើឱ្យចាត់ការមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ
ទន្ទឹមគ្នានេះ ស្ថាប័នជំនាញអន្តរជាតិបែរជាដើរតួនាទីសកម្មជាងអាជ្ញាធរកម្ពុជាក្នុងការស៊ើបអង្កេត ប្រមូលភស្តុតាង និងលាតត្រដាងអត្តសញ្ញាណមន្ត្រីគ្រាក់ៗជាបន្តបន្ទាប់ដែលកាងការពារមជ្ឈមណ្ឌលឆបោកតាមអនឡាញនាពេលកន្លងទៅនេះ។
មន្ត្រីបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលស៊ើបអង្កេតក្រុមហ៊ុនមន្ត្រីនគរបាល និងយោធាដែលការពារទីតាំងឆបោក
ប្រតិកម្មនេះធ្វើឡើងក្រោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយរបាយការណ៍ស៊ើបអង្កេតស៊ីជម្រៅចុងក្រោយមួយ ដោយរកឃើញថា ក្រុមហ៊ុនសន្តិសុខយ៉ាងហោចណាស់ ៥ ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធា និងមន្ត្រីនគរបាលក្នុងជួររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីយាមកាមមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
ថៃបង្កកទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារពីបណ្តាញមានទំនាក់ទំនងជាមួយលោក ហ៊ុន សែន
ជនសង្ស័យសំខាន់ៗក្នុងសំណុំរឿងនេះរួមមាន អ្នកជំនួញជនជាតិអាហ្វ្រិកខាងត្បូង លោក បេន ស្មីត (Ben Smith) និងអ្នកជំនួញកម្ពុជា លោក យឹម លក្ខណ៍។ អ្នកជំនួញទាំងពីររូបនេះត្រូវបានសារព័ត៌មានរាយការណ៍ថា ធ្លាប់មានតួនាទីជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។
ហូឡង់បញ្ជូនចិនម្នាក់ទៅកាត់ទោសនៅអាមេរិកករណីលាងលុយ និងឆបោកនៅកម្ពុជា
រដ្ឋាភិបាលអាមេរិកឱ្យដឹងថា ពលរដ្ឋអាមេរិកជិត ១៨០នាក់ (១៧៤) បានក្លាយជាជនរងគ្រោះ និងខាតបង់ប្រាក់រាប់លានដុល្លារពីបណ្ដាញមេខ្លោងឆបោកតាមអនឡាញជនជាតិចិនរូបនេះ។















