ស្លាក: សង្គ្រាមខ្មែរថៃ
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។
យោធាថៃបន្តឈូសឆាយតំបន់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ ដោយរំលោភចូលដីកម្ពុជាមួយផ្នែក
សកម្មភាពសាងសង់របស់ភាគីថៃទាំងនេះរួមមានផ្លូវយុទ្ធសាស្ត្រ រូបសំណាក លេណដ្ឋានយោធា និងសំណង់អាគារជាដើម។
ថៃបន្តសាងសង់របងព្រំដែននៅស្រុកកំរៀង ខេត្តបាត់ដំបង និងត្រៀមកៀរគរពលរដ្ឋមករស់នៅតាមខ្សែបន្ទាត់ព្រំដែន
ទន្ទឹមគ្នានេះ យោធាថៃបានប្រកាសពីគម្រោងចែកដីឱ្យប្រជាពលរដ្ឋរបស់ខ្លួន មករស់នៅតំបន់ព្រំដែនក្នុងខេត្តចំនួន៥ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ ក្នុងទីតាំងមួយចំនួនដែលយោធាថៃបានឈ្លានពានពីកម្ពុជា និងទីតាំងដែលកំពុងមានជម្លោះ។
ទាហានខ្មែរអះអាងថា កម្ពុជាបានបាត់បង់ទីតាំងមួយផ្នែកនៃតំបន់ភ្នំបេង ក្នុងខេត្តឧត្តរមានជ័យ ទៅថៃ
នៅថ្ងៃដដែលនេះដែរ ក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីតវ៉ាដោយបញ្ជាក់ថាយោធាថៃនៅតែបន្តធ្វើសកម្មភាពរំលោភបំពានចូលទឹកដីកម្ពុជានៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
កម្ពុជា និងថៃបិទបញ្ចប់កិច្ចចរចាផ្សះផ្សា UNCLOS ក្រោមស្ថានភាពតានតឹង
ចំណែកភាគីថៃបានអះអាងថា ជាកិច្ចបញ្ចប់នៃការចរចានេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើកយកវិវាទដែនសមុទ្រ ទៅដោះស្រាយបន្តនៅតុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នាទីក្រុងឡាអេ (Hague) ក្នុងប្រទេសហុឡង់ដ៍ (Netherlands)។
កម្ពុជាបង្ហាញបំណងចុះសន្ធិសញ្ញាព្រំដែនសមុទ្រគ្រប់ជ្រុងជ្រោយជាមួយថៃ ក្រោមដំណើរការផ្សះផ្សារបស់គណៈកម្មការ UNCLOS
ចំណែកភាគីថៃអះអាងថា នីតិវិធីពេលនេះ មិនប៉ះពាល់ព្រំដែនគោក និងកោះគុតឡើយ ហើយថៃក៏ច្រានចោលការគូសខ្សែបន្ទាត់បែងចែកខ្ពង់រាបបាតសមុទ្រនៅឆ្នាំ១៩៧២ដោយកម្ពុជាផងដែរ។
កម្ពុជាប្តឹងថៃរឿងប្រើសារធាតុគីមីពេលឈ្លានពានកម្ពុជាទៅអង្គការហាមឃាត់អាវុធគីមីនៅទីក្រុងឡាអេ
លោក ហេង រតនា អះអាងថា របាយការណ៍ដែលកម្ពុជាបញ្ជូនទៅមិនអាចក្លាយជាសេចក្ដីសន្និដ្ឋានរបស់ OPCW ដោយស្វ័យប្រវត្តិទេ ព្រោះស្ថាប័ននេះត្រូវអនុវត្តនីតិវិធីផ្ទាល់របស់ខ្លួន។
យោធាថៃបន្តធ្វើសកម្មភាពឈ្លានពាន និងធ្វើសមយុទ្ធតាមព្រំដែននៅកៀកពេលចរចាវិវាទដែនសមុទ្រជាមួយកម្ពុជា
ទន្ទឹមគ្នានេះ យោធាថៃបានធ្វើសមយុទ្ធយោធា ដោយបានបាញ់កាំភ្លើងធំនៅតាមព្រំដែន ដែលបង្កឱ្យស្ថានការណ៍កាន់តែមានភាពតានតឹង។
កម្ពុជា និងថៃកំពុងត្រៀមខ្លួនចូលរួមកិច្ចចរចាផ្សះផ្សាដែនសមុទ្រ UNCLOS នៅប្រទេសសិង្ហបុរី
ចំណែកភាគីថៃ តាមរយៈក្រសួងការបរទេស បានប្រកាសពីការត្រៀមលក្ខណៈ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះនិងរក្សាដាច់ខាតនូវផលប្រយោជន៍របស់ថៃ នៅក្នុងដែនសមុទ្រដែលកំពុងមានជម្លោះ។
គ្រួសារអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ឱ្យថៃដោះលែងពលរដ្ឋខ្មែរទៀតដែលថៃចាប់ខ្លួន
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីអាជ្ញាធរថៃ ដោះលែងអ្នកនេសាទខ្មែរ២នាក់ ប៉ុន្តែ ពលរដ្ឋម្នាក់ទៀតឈ្មោះ ងឹម រដ្ឋ បន្តជាប់ឃុំ។















