ស្លាក: សង្គ្រាមខ្មែរថៃ

អាជ្ញាធរ​ខេត្តឧត្ដរមានជ័យ​បង្ខំ​ជនភៀសសឹក​ឱ្យ​ចាក​ចេញពី​ជំរំ ទៅ​រស់​នៅ​ផ្ទះ​វិញ

0
រីឯ​ជនភៀសសឹក ខ្លះទៀត មិន​ព្រម​តាម ការណែនាំ​របស់​អាជ្ញាធរ មានតែ​បង្ខំចិត្ត​ផ្លាស់​ទីតាំង ទៅ​បោះតង់​កៅស៊ូ នៅ​ក្បែរ ផ្ទះ​បណ្ដោះអាសន្ន ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ ដោយ​ត្រូវ ចំណាយ ថវិកា ថ្លៃ​ជួល​ត្រាក់ទ័រ ឈូស​ឆាយ​ព្រៃ សម្រាប់​បោះតង់​នៅ​ដោយ​ខ្លួនឯង។

រដ្ឋាភិបាល​ឯករាជ្យ​២៣​តុលា​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ាណែត បង្ខំ​ថៃ​ឲ្យ​លើក​យក​បង្គោល​ព្រំដែន​លេខ​៧៣ ទៅ​ដាក់​នៅ​ទីតាំង​ដើម

0
បង្គោល​ព្រំដែន​លេខ​៧៣ ជា​បង្គោល​ព្រំដែន​ចុងក្រោយ​គេ​បង្អស់​នៅចាំ​យាម ស្ថិត​នៅ​ក្នុង​ខេត្តកោះកុង។ លោក​ថា បង្គោល​ព្រំដែន​លេខ​៧៣ នេះ​មាន​សារៈសំខាន់

រដ្ឋាភិបាល​ក្រុងភ្នំពេញ​បង្ក្រាប​អ្នក​បញ្ចេញមតិ​រឿង​ជម្លោះព្រំដែន​កើន​ដល់​ជាង​៥០​នាក់

0
អង្គការ​លីកាដូ បាន​អះអាង​ថា មក​ទល់​ពេល​នេះ មាន​អ្នក​ជាប់ឃុំ​ដោយសារ​ការប្រើប្រាស់​សិទ្ធិ​ចំនួន​១១៥​នាក់​ក្នុង​នោះ​ជាង​៧០​ភាគរយ​ឬ​ជាង​៥០ នាក់​គឺជា​អ្នក​បញ្ចេញមតិ​រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​ថា ថៃ​ពន្យារពេល​តែងតាំង JBC ថ្មី​ដើម្បី​គ្រប់គ្រង​ទឹកដី​ដែល​ទន្ទ្រាន​យក​បាន​ក្រោយ​សង្គ្រាម

0
ការ​អះអាង​នេះ​បន្ទាប់ពី រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែ​មិថុនា នេះ ថា ភាគី​ថៃ​បាន​ពន្យារពេល​ជា​បន្តបន្ទាប់​ក្នុង​ការ​តែងតាំង​ប្រធាន និង​សមាសភាព​ថ្មី​នៃ JBC និង​មិនទាន់​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) ចុះ​អនុវត្ត​ការងារ​នៅ​លើ​ដី​ជាក់ស្តែង ដូចដែល​ភាគី​ទាំងពីរ​ធ្លាប់​បាន​ឯកភាព​គ្នា​នោះ​ទេ។

យោធា​ថៃ​ធ្វើ​ផ្លូវ​ព័ទ្ធ​យក​ភ្នំ ៧៤៥ ដែល​ជា​តំបន់​យុទ្ធសាស្ត្រ​នៅ​តំបន់​មុំ​បី​ខេត្តព្រះវិហារ

0
ទាហាន​ខ្មែរ​ទទួល​ស្គាល់​ថា យោធា​ថៃ​ពិតជា​បាន​សាងសង់​ផ្លូវ​ជុំវិញ​ភ្នំ​៧៤៥ ដែល​បញ្ហា​នេះ​បាន​ក្លាយ​ជា​ការ​គំរាមកំហែង​មក​លើ​ទាហាន​ខ្មែរ ដែល​កំពុង​ឈរជើង​នៅ​តំបន់​ភ្នំ​៧៤៥​នេះ។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រញាប់​ប្តឹង​ថៃ​ចំនួន​៧៧​ទីតាំង​ទៅ​ICJ

0
​រយៈពេល​១​ឆ្នាំ​គត់​ដែល​រដ្ឋាភិបាល​កម្ពុជា​ដាក់​ឯកសារ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ប៉ុន្តែ​លោក​ថា នៅ​ពេលដែល​លោក​ពិនិត្យ មើល​គេហទំព័រ​របស់ ICJ គឺ​មិនទាន់​ឃើញ​បណ្តឹង​របស់​កម្ពុជា​នៅឡើយ​។

លោក ហ៊ុន សែន បបួល​ថៃ​វាស់វែង​បង្គោល​ព្រំដែន ក្រោយពី​រដ្ឋាភិបាល​ថៃ​អះអាង​ថា មិនបាន​ឈ្លានពាន​ទឹកដី​កម្ពុជា

0
អ្នកឃ្លាំមើល​រិះគន់​លោក ហ៊ុន សែន ថា​មិន​សមជា​មេដឹកនាំ​នោះ​ទេ ដែល​បណ្ដោយ​ឱ្យ​សត្រូវ​ឈ្លានពាន​យក​ទឹកដី រួច​រង់ចាំ​សត្រូវ​ចូល​តុ​ចរចា ដោយ​គ្មាន​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

អ្នកវិភាគ​ថា លោក ហ៊ុន សែន បង្ហាញ​ឥរិយាបថ​ទន់ខ្សោយ​រឿង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​«​គ្មាន​ផល​ចំណេញ​ដល់​ជាតិ»

0
ការ​លើកឡើង​នេះ ក្រោយពី លោក ហ៊ុន សែន ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បាន​និយាយ​ច្រើន ពី​បញ្ហា​ព្រំដែន រួម​នឹង ការ​សម្ដី​បន្ទោស​ខ្លះៗ មក​លើ​ភាគី​ថៃ។

យោធា​ថៃ​គ្រោង​សាងសង់​របង​អេឡិចត្រូនិក​ក្នុង​តំបន់​ព្រំដែន​ខេត្ត​បាត់ដំបង និង​ប៉ៃលិន ក្រោយ​សាងសង់​របង​បេតុង​រួច

0
ទីតាំង​ដែល​ថៃ​គ្រោង​នឹង​សាងសង់​ជា​ឯកតោភាគី​បន្ថែម​ទៀត​នោះ មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥៥ ដល់​៦៦ ដែល​ជាប់​នឹង​ខេត្ត​ចំនួន​ពីរ​របស់​កម្ពុជា គឺ​បាត់ដំបង និង​ខេត្ត​ប៉ៃលិន។

ពលរដ្ឋ​៣​នាក់​ទៀត​ត្រូវ​តុលាការ​ឃុំខ្លួន​ក្នុង​រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ

0
អ្នកនយោបាយ និង​សង្គម​ស៊ីវិល ព្រួយបារម្ភ​ចំពោះ​ការ​បន្ត​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន​អ្នក​បញ្ចេញមតិ​អំពី​បញ្ហា​បូរណភាព​ទឹកដី បើទោះ​បី​សិទ្ធិ​របស់​ពលរដ្ឋ​សម្ដែង​មតិ​នេះ ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ក៏ដោយ។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។