ស្លាក: សង្គ្រាមខ្មែរថៃ

រាជវង្ស​ថៃ​ផ្ដល់​ជំនួយ​ឱ្យ​យោធា​ថៃ បន្ត​សាងសង់​របង​ជញ្ជាំង​ព្រំដែន​នៅ​ខេត្ត​បាត់ដំបង

0
ព្រះអង្គម្ចាស់​ក្សត្រី​ថៃ​អង្គ​នេះ បាន​លើកឡើង​ថា ការ​ផ្ដល់​ជំនួយ​ឱ្យ​យោធា​ថៃ​សង់​របង​ព្រំដែន​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​កម្ពុជា ដែល​ម្ចាស់​ក្សត្រី​ថៃ​រូប​នេះ​ហៅថា​សត្រូវ។

តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​គ្រោង​ជួប​រដ្ឋអាជ្ញា ICC នៅ​ឡាអេ ដើម្បី​ដាក់​ភស្តុតាង​បន្ថែម​ពាក់ព័ន្ធ​ជម្លោះ​កម្ពុជា​-​ថៃ

0
លោក​មិន​ចង់​បង្ហាញ​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​ជួប​ជាមួយ​រដ្ឋអាជ្ញា ICC ទេ ដោយសារ​បារម្ភ​ថា អាច​មាន​ការ​ព្យាយាម​រារាំង​ដំណើរការ​ក្រុមការងារ​របស់​លោក ពី​សំណាក់​មន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត។

អ្នកឃ្លាំមើល​សង្គម​ជំរុញ​កម្ពុជា​ប្រើ​យន្តការ​អន្តរជាតិ ដើម្បី​ឆ្លើយតប​ជម្លោះព្រំដែន​ជាមួយ​ថៃ

0
ការ​អះអាង​នេះ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជាបន្ទាន់​នូវ​ការសាងសង់​លេណដ្ឋាន​យោធា​ថ្មី​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា និង​ផែនការ​ពង្រីក​បណ្ដាញ​អគ្គិសនី​របស់​ថៃ​ទៅកាន់​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ ៣៥០ ព្រមទាំង​ឱ្យ​ភាគី​ថៃ​ដក​កងកម្លាំង​ចេញពី​តំបន់​ដែល​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

យោធា​ថៃ​សាងសង់​រូប​សំណាក និង​ត្រៀម​រៀបចំ​ពិធី​នៅ​ប្រាសាទ​តា​ក្របី ដើម្បី​បន្លំ​ព្រឹត្តិការណ៍​ឈ្លានពាន​មក​លើ​កម្ពុជា

0
ក្នុង​នោះ យោធា​ថៃ​បាន​ឃោសនា​ឱ្យ​ពលរដ្ឋ​ថៃ​ចូលរួម​កម្មវិធី​រត់ប្រណាំង​នៅ​តំបន់​ប្រាសាទ​តា​ក្របី ដើម្បី​អូសទាញ​អ្នកទស្សនា និង​ប្រមូល​មូលនិធិ​អភិវឌ្ឍ​ក្នុង​តំបន់​ប្រាសាទបុរាណ​ខ្មែរ​មួយ​នេះ។

ទាហាន​ថៃ​បង្ក​សំឡេង​ផ្ទុះ​ជា​បន្តបន្ទាប់​នៅ​តំបន់​ព្រំដែន​អូរ​ស្មាច់​ដោយ​មិនដឹង​មូលហេតុ

0
ទាហាន​ខ្មែរ​ថា សំឡេង​ផ្ទុះ​នេះ ដូចគ្នា​ទៅ​នឹង​សំឡេង​បាញ់កាំភ្លើង​វែង​ប្រភេទ M-16 ដែរ​។ ទោះជា​យ៉ាងណា ទាហាន​ខ្មែរ​មិនបាន​ផ្ទុះអាវុធ ឬ​បាញ់​តបត​ទៅកាន់​ភាគី​ថៃ​វិញ​នោះ​ឡើយ។

អ្នកឃ្លាំមើល​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ស្នើ​​អន្តរជាតិ​ដាក់​សម្ពាធ​​ថៃ​ឱ្យ​ដក​កង​កម្លាំង​ចេញ​ពី​ដី​កម្ពុជា មុន​ជជែក​រឿង​បោះបង្គោល​ព្រំដែន

0
លោក​ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សកម្មភាព​ការទូត​ឱ្យ​បាន​ខ្លាំងក្លា​ដើម្បី​ឱ្យ​មានការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ និង​ភាគី​ទី​បី​ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​ព្រំដែន។

អនុព័ន្ធយោធា​ចិន​ធានា​ចំពោះ​ថៃ មិន​ឱ្យ​កម្ពុជា​ប្រើ​អាវុធ​ចិន​ដើម្បី​ប្រឆាំង​ថៃ ​

0
អ្នកឃ្លាំមើល​លើកឡើង​ថា ចិន​កំពុង​យក​បញ្ហា​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ ដើម្បី​ស្វែងរក​ប្រយោជន៍​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច។

ជនភៀសសឹក​ដែល​បាត់បង់​ផ្ទះ​និង​ដី​នៅ​ព្រំដែន​ស្នើសុំ​រដ្ឋាភិបាល​ផ្តល់​កម្មសិទ្ធិ​ច្បាស់លាស់​នៅ​តំបន់​ថ្មី

0
ការ​អំពាវនាវ​នេះ​ធ្វើឡើង បន្ទាប់ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​បង្ហាញ​រូបភាព​ពី​ផ្កាយរណប​ឃើញថា ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងហោចណាស់ ៦២៧ ខ្នង និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​មួយចំនួន នៅក្នុង​ភូមិ​ចំនួន​៣ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បាន​បំផ្លាញ បន្ទាប់ពី​កម្ពុជា​-​ថៃ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​កាលពី​ខែធ្នូ ឆ្នាំ​២០២៥​មក។

អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​កម្ពុជា​បន្ត​ប្រើ​ការទូត និង​ច្បាប់​អន្តរជាតិ ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ថៃ

0
ប៉ុន្តែ​ពួកគេ​ថា កម្ពុជា​ក៏​គួរ​បន្ត​ពង្រឹង​កិច្ច​ការទូត និង​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​យូរអង្វែង​ចំពោះ​វិវាទ​ព្រំដែន​ជាមួយ​ថៃ។

អ្នកឃ្លាំមើល​ថា​ការ​យក​សំឡេង​ពលរដ្ឋ​មក​ប្រឆាំង​នឹង​របាយការណ៍​របស់​ប្រេសិត UN របស់​យោធា​ថៃ នឹង​ធ្វើ​ឱ្យ​ជម្លោះព្រំដែន​កាន់តែ​រ៉ាំរ៉ៃ

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​យក​សំឡេង​ពលរដ្ឋ​មក​ប្រឆាំង​នឹង​របាយការណ៍​អន្តរជាតិ របស់​យោធា​ថៃ នឹង​ធ្វើ​ឱ្យ​ជម្លោះព្រំដែន​កាន់តែ​រ៉ាំរ៉ៃ។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។