ស្លាក: សង្គ្រាមខ្មែរថៃ
អ្នកឃ្លាំមើលសង្គមស្នើរដ្ឋាភិបាលកម្ពុជាពឹងចិនឱ្យជួយដោះស្រាយជម្លោះព្រំដែនខ្មែរថៃ
ប្រធានាធិបតីចិនធ្លាប់បានប្រកាសជាមួយមេដឹកនាំកម្ពុជា និងថៃកាលពីពេលថ្មីៗនេះថា ចិនយល់ព្រមដើរតួនាទីជាអ្នកសម្របសម្រួលក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប្រសិនបើប្រទេសទាំងពីរត្រូវការ។
ប្រមុខការទូតថៃជំទាស់នឹងសេចក្ដីថ្លែងការណ៍របស់ប្រេសិតសិទ្ធិមនុស្ស UN អំពីជនភៀសសឹកកម្ពុជា
ក្នុងនោះ ថៃបានចោទកម្ពុជាថា កំពុងប្រើប្រាស់ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដើម្បីបង្កាច់បង្ខូចប្រទេសថៃ។
ថៃបានបញ្ចប់ការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ នៅទីតាំងបង្គោលព្រំដែនក្នុងខេត្តបាត់ដំបង
ក្រៅពីនេះ យោធាថៃបានសាងសង់លេណដ្ឋានជាច្រើនទីតាំង និងផ្លូវយុទ្ធសាស្ត្រតាមបណ្ដោយរបងព្រំដែន ដោយយោធាថៃអះអាងថា ដើម្បីរឹតបន្តឹងសន្តិសុខតាមព្រំដែន។
យោធាថៃបន្តការសាងសង់នៅតាមព្រំដែន ដើម្បីពង្រឹងការគ្រប់គ្រងទីតាំងយុទ្ធសាស្ត្រនៅលើភ្នំដងរែក
ក្រៅពីកសាងសំណង់ដើម្បីពង្រឹងកម្លាំងការពារតាមព្រំដែនហើយនោះ យោធាថៃបានសាងសង់សំណង់ជាច្រើនទៀត ដើម្បីអភិវឌ្ឍតំបន់អតីតសមរភូមិឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ពេញលេញ។
អ្នកវិភាគថា ទោះអាមេរិក និងចិនសម្របសម្រួលបញ្ចប់ជម្លោះ តែអាស្រ័យលើឆន្ទៈនយោបាយកម្ពុជា-ថៃ
ទោះជាយ៉ាងណា អ្នកវិភាគនិយាយថា ដំណោះស្រាយប្រកបដោយចីរភាពនៅតែពឹងផ្អែកលើឆន្ទៈនយោបាយ និងការចរចារបស់ប្រទេសទាំងពីរ។
ខ្មែរគ្រប់មជ្ឈដ្ឋានចង់ឃើញលោក កឹម សុខា មានសេរីភាពនយោបាយពេញលេញ
ក្រៅពីនេះ ពួកគាត់ថា ក៏ចង់ឃើញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយផ្សេងទៀត ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងយកពេលដោះស្រាយវិបត្តិជាតិធំៗដែលកំពុងកើតឡើង។
មន្ត្រីកម្ពុជាអះអាងថា តំបន់អានសេះស្ថិតក្នុងទឹកដីរបស់កម្ពុជាដោយយោងលើផែនទី និងឯកសារកំណត់ព្រំដែន
ការលើកឡើងនេះធ្វើឡើង ខណៈកម្ពុជាចោទថា កងកម្លាំងថៃបានបន្តធ្វើសកម្មភាពគ្រប់គ្រងនៅក្នុងតំបន់នោះ បន្ទាប់ពីមានបទឈប់បាញ់រវាងប្រទេសទាំងពីរតាំងពីចុងឆ្នាំ២០២៥មក។
កម្ពុជា និងចិនប្ដេជ្ញាកសាងទំនាក់ទំនងផ្ដោតលើវិស័យយោធាឱ្យកាន់តែស៊ីជម្រៅ
មន្ត្រីគណបក្សប្រឆាំងយល់ថា ចិនហាក់គ្មាន ក្ដីបារម្ភនឹងបាត់បង់ឥទ្ធិពលលើកម្ពុជានោះទេ ព្រោះភាគីចិនដឹងថា រដ្ឋាភិបាលកម្ពុជានឹងបន្តដឹកនាំតាមបែបផ្ដាច់ការ ហើយមិនអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកឱ្យឈានដល់កម្រិតស៊ីជម្រៅបានឡើយ។
លោក កឹម សុខា គ្រោងចុះជួបពលរដ្ឋភៀសសឹកក្រោយមានសិទ្ធិធ្វើដំណើរពេញលេញ
អ្នកឃ្លាំមើលលើកឡើងថា ការអនុញ្ញាតឱ្យលោក កឹម សុខា មានសេរីភាពត្រឹមតែជួបពលរដ្ឋ និងកងទ័ព គឺជាលំហសេរីភាពមនុស្សធម៌កម្រិតតូចតាច ប៉ុន្តែមិនអាចដោះស្រាយទុក្ខវេទនារបស់ពលរដ្ឋភៀសសឹក វិបត្តិនយោបាយ និងបញ្ហាអាយុជីវិតជាតិជាច្រើនទៀតបានទេ។
យោធាថៃបន្តផ្ទុះអាវុធ ចល័តកម្លាំង និងបង្កជម្លោះជាមួយទាហានខ្មែរនៅតាមព្រំដែន
ទាហានខ្មែរលើកឡើងដោយក្ដីបារម្ភថា ភាពចម្រូងចម្រាសនេះ អាចនឹងបង្កឱ្យផ្ទុះសង្គ្រាមបានគ្រប់ពេល ព្រោះយោធាថៃបានចល័តទ័ព និងត្រៀមប្រយុទ្ធរួចជាស្រេចទៅហើយ។















