ស្លាក: សង្គ្រាមខ្មែរថៃ

ពលរដ្ឋ​រម្លឹក​ខួប​មួយឆ្នាំ​នៃ​ការ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន ដោយ​បង្ហាញ​ក្ដី​ឈឺចាប់ និង​ទាមទារ​ឱ្យ​មេដឹកនាំ​ទទួលខុសត្រូវ

0
នៅក្នុង​ខួប​១​ឆ្នាំ​នៃ​សង្គ្រាម​នេះ ទាហាន និង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ក្ដី​ឈឺចាប់ ចំពោះ​សកម្មភាព​ឈ្លានពាន​ទាំង​កំរោល​របស់​យោធា​ថៃ​មក​លើ​កម្ពុជា និង​ទាមទារ​ឱ្យ​មេដឹកនាំ​កម្ពុជា​ទាមទារ​យុត្តិធម៌​ជូន​ប្រជាជាតិ។

យុវជន​វ័យក្មេង​មួយ​រូប​ទៀត ត្រូវ​ជាប់ពន្ធនាគារ​៤​ឆ្នាំ ដោយសារ​រិះគន់​រដ្ឋាភិបាល និង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ

0
មន្ត្រី​សិទ្ធិមនុស្ស​បារម្ភ​ថា សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​បន្ត​រឹតត្បិត ដោយសារ​ការអនុវត្ត​ច្បាប់​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

យោធា​ថៃ​បញ្ចេញ​អាវុធ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ក្រោយ​ចោទ​កម្ពុជា​រឿង​ចល័ត​ទ័ព និង​ទិញ​អាវុធ​បន្ថែម

0
ការ​ធ្វើ​សមយុទ្ធ​របស់​យោធា​ថៃ​នេះ បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ស្ថានការណ៍​ព្រំដែន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ កំពុងតែ​ឡើង​កម្ដៅ។

អ្នករាយការណ៍​ពិសេស​អ.ស.ប​គ្រោង​ចុះ​ជួប​ជនភៀសសឹក​កម្ពុជា និង​ពិនិត្យ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ

0
អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​ជាមួយ​តំណាង​ពិសេស​អង្គការសហប្រជាជាតិ ដើម្បី​រក​ប្រយោជន៍​ឱ្យ​ប្រទេស​កម្ពុជា

ថៃ​យក​ការចរចា​ព្រំដែន​គោក​បង្ខំ​កម្ពុជា​រំលង​យន្តការ UNCLOS ឱ្យមកចរចា​ទ្វេភាគី​​ព្រំដែន​សមុទ្រ

0
ភាគី​ថៃ​អះអាង​ថា ការណ៍​ដែល​ប្រទេស​ថៃ​បាន​លុបចោល MOU44 គឺ​ដោយសារតែ​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ជា​ផ្លូវការ​លើ​ច្បាប់​សមុទ្រ (UNCLOS) ដូច​ថៃ​ដែរ។

លោក ហ៊ុន សែន បន្ត​ចែករំលែក​អត្ថបទ​បញ្ញវន្ត​ថៃ​និយាយ​បញ្ហា​ព្រំដែន ប៉ុន្តែ​បិទ​សិទ្ធិ​សេរីភាព បញ្ញវន្ត​ក្នុងស្រុក​មិន​ឱ្យ​និយាយ​ស៊ីជម្រៅ​រឿង​ព្រំដែន

0
ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា​នោះ លោក ហ៊ុន សែន តែងតែ​ចាប់​ពលរដ្ឋ អ្នកនយោបាយ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​គំរាមកំហែង បញ្ញវន្ត​ខ្មែរ មិន​ឱ្យ​បញ្ចេញមតិ រឿង​បញ្ហា​ព្រំដែន​នោះ​ឡើយ។

កម្ពុជា​ចោទ​ថៃ​ថា​ពន្យារពេល​ចរចា​ព្រំដែន​គោក ដោយ​ភ្ជាប់​ជាមួយ​វិវាទ​ដែនសមុទ្រ

0
ការ​ឆ្លើយតប​របស់​ភាគី​កម្ពុជា​បែបនេះ គឺ​ក្រោយ​រដ្ឋមន្ត្រីការបរទេស​ថៃ​និយាយ​ថា ការចរចា​ព្រំដែន​គោក​បាន​ជាប់​គាំង ក្រោយ​កម្ពុជា​ប្រើ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ (UNCLOS)។

ថៃ​ប្រកាស​បិទផ្លូវ​ចរចា​ព្រំដែន​គោក​ជាមួយ​កម្ពុជា ដោយសារ​មិន​ពេញចិត្ត​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ

0
ភាគី​ថៃ​បាន​លើកឡើង​ថា បច្ចុប្បន្ន​ឱកាស​នៃ​ការពិភាក្សា​សម្រាប់​កម្ពុជា និង​ថៃ​កាន់តែ​បាត់បង់​ទៅ ខណៈ​ស្ថានភាព​ជម្លោះ​នៅ​តាម​ព្រំដែន​កាន់តែ​មាន​ភាព​តានតឹង​ឡើង ក្រោយពី​មានការ​ចុះផ្សាយ​ព័ត៌មាន​ថា កម្ពុជា​បាន​ទទួល​រថក្រោះ​ជាច្រើន​គ្រឿង​ពី​ប្រទេស​ចិន។

យោធា​ថៃ​បន្ថែម​កម្លាំង​ទ័ព និង​ការសាងសង់​នៅ​តំបន់​ប្រាសាទ​តា​ក្របី ដើម្បី​ត្រៀម​រៀបចំ​កម្មវិធី​រត់​ថ្មើរជើង​នៅ​ចុងឆ្នាំ

0
អ្នកឃ្លាំមើល​លើក​ឡើង​ថា យោធា​ថៃ​កំពុង​ប្រើប្រាស់​អំណាច​យោធា ដើម្បី​ពង្រីក​ភាពជា​ម្ចាស់​នៅក្នុង​ទឹកដី​កម្ពុជា ដែល​យោធា​ថៃ​បាន​ឈ្លានពាន​យក។

កងទ័ព​ភូមិភាគ​ទី​២​ថៃ​ប្រាប់​កម្ពុជា​ដកទ័ព​ចេញពី​ទីតាំងនៅ​ជិត​បន្លា​លួស​នៅក្នុង​កិច្ចប្រជុំ RBC

0
អ្នកឃ្លាំមើល​លើកឡើង​ថា កម្ពុជា​នឹង​ប្រឈម​ការបាត់បង់​ទឹកដី​តាម​ព្រំដែន​ជា​អចិន្ត្រៃយ៍ ប្រសិនបើ​កម្ពុជា​ធ្វើតាម​បញ្ជា​របស់​យោធា​ថៃ។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។