ស្លាក: សង្គ្រាមខ្មែរថៃ

អង្គការ​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល ពង្រឹង​ការ​ការពារ​កុមារ​ភៀស​សឹក​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ

0
ការ​លើកឡើង​នេះ បន្ទាប់ពី​កម្ពុជា​បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​អនុវត្ត​ច្បាប់​អន្តរជាតិ​ដោយ​ម៉ឺងម៉ាត់ ដើម្បី​ការពារ​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​ចេញ​លិខិត​ជំទាស់​​នឹង​ថៃ​​យក​ដី​ខ្មែរ​ចែក​ដី​ឲ្យ​ពលរដ្ឋ​ថៃ

0
ការ​អះអាង​នេះ គឺ​បន្ទាប់ពី​ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​មក​ប្រកាស​តវ៉ា​ជំទាស់​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​ចុះ​វាស់វែង និង​បោះបង្គោល​ព្រំ​ដី​នៅ​តំបន់​ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ ដើម្បី​បែងចែក​ឲ្យ​ពលរដ្ឋ​ថៃ កាន់កាប់​និង​អាស្រ័យ​ផល។

អ្នកវិភាគ​ថា លោក ហ៊ុន សែន ទៅ​ចិន ដើម្បី​ស្នើសុំ​ជំនួយ និង​ប្រាក់​កម្ចី​បន្ថែម

0
ការ​លើកឡើង​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ថា នឹង​ដឹកនាំ​មន្ត្រី​គ្រាក់ៗ​ទៅ​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​នៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា។

យោធា​ថៃ​កាត់​ឆ្វៀល​ដី​ដែល​ឈ្លានពាន​បាន​ពី​កម្ពុជា​ឱ្យ​ពលរដ្ឋ និង​ពង្រីក​កម្លាំង​ប្រយុទ្ធ​នៅ​តំបន់​ព្រំដែន

0
ចំណែក​នៅ​តំបន់​ព្រំដែន​មួយចំនួន​ដូចជា​តំបន់​ខេត្តព្រះវិហារ ក៏​មាន​ភាព​តានតឹង​ដែរ ដោយ​យោធា​ថៃ​នៅតែ​បន្ត​បញ្ជូន​កងទ័ព និង​សព្វាវុធ​មក​តំបន់​ព្រំដែន។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង និង​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ព្រំដែន​ឱ្យ​បាន​ត្រឹមត្រូវ

0
ការ​ស្នើ​នេះ ក្រោយពី​មាន​ពលរដ្ឋ​ជាច្រើន​នៅ​តំបន់ អូរស្មាច់ និង​តាម​តំបន់​ជួរ​ភ្នំ​ដងរែក ខេត្ត​ឧត្តរមានជ័យ បន្ត​រស់នៅ​ក្រោម តង់​កៅស៊ូ មិន​ហ៊ាន​ត្រឡប់ ទៅ​រស់នៅ​ភូមិឋាន​វិញ បើ​ទោះបីជា អាជ្ញាធរ​តែងតែ បង្ខំ​ឱ្យ​ពួកគាត់ ទៅ​រស់​នៅ​តាម​ភូមិឋាន​វិញ​ក្ដី។

យោធា​ថៃ​ពង្រឹងកម្លាំង​ទ័ព​នៅ​តាម​ព្រំដែន ក្រោយ​សង្ស័យ​ថា កម្ពុជា​​បញ្ជូន​រថក្រោះ​មក​តំបន់​ព្រំដែន

0
អ្នកឃ្លាំមើល​លើកឡើង​ថា ភាគី​កម្ពុជា និង​ថៃ​គួរតែ​បង្កើត​ក្រុម​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជាមួយគ្នា ជុំវិញ​ការ​សកម្មភាព​យោធា​នៅ​តាម​ព្រំដែន ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​យល់​ច្រលំ ដែល​បណ្ដាល​ឱ្យ​មាន​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​សាជាថ្មី។

យោធា​ថៃ​ដណ្ដើម​កាន់កាប់​ភ្នំ​៣២៣ ដោយ​ស្ងាត់ៗ នៅ​តំបន់​ព្រំដែន​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង

0
ទាហាន​ខ្មែរ​អះអាង​ថា យោធា​ថៃ​បាន​ចូល​កាន់កាប់​ភ្នំ​៣២៣​នេះ តាំងពី​អំឡុង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​កាលពី​ចុងឆ្នាំ​២០២៥ មក​ម្ល៉េះ ដោយ​ទាហាន​ថៃ​បាន​ផ្លោង​គ្រាប់កាំភ្លើង​ធំ​មិន​ដល់​១០​គ្រាប់​នោះ​ឡើយ។

យោធា​ថៃ​បាន​បែងចែក​ការគ្រប់គ្រង​ក្នុង​តំបន់​ព្រំដែន ដែល​ដណ្ដើម​បាន​ពី​កម្ពុជា​ជា​ទម្រង់​ផ្សេងៗ​គ្នា

0
ចំណែកឯ​នៅ​តំបន់​ដែល​មាន​ភាព​តានតឹង ដូចជា​តំបន់​មុំ​បី អានសេះ និង​អូរស្មាច់ យោធា​ថៃ​បាន​ពង្រីក​កម្លាំង​ទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​ជា​ដំណាក់កាល។

អ្នកជំនាញ​ថា កិច្ចប្រជុំ​កំពូលអា​ស៊ាន​នៅ​ប្រទេស​រុស្ស៊ី នឹង​មិន​មាន​ឥទ្ធិពល​សម្រាប់​ជម្លោះ កម្ពុជា​-​ថៃ​នោះ​ទេ

0
ប៉ុន្តែ ពួកគាត់​យល់ថា អំឡុង​ពេល​លោក ហ៊ុន ម៉ាណែត កំពុង​មាន​វត្តមាន នៅ​ប្រទេស​រុស្ស៊ី កម្ពុជា​អាច​ពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី ដើម្បី​បង្កើន​ការទិញ​សព្វាវុធ ក្នុង​តម្លៃ​សម​ល្មម និង​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​ជាដើម។

ថៃ​បង្ហាញ​វត្តមាន​តំណាង​គណៈកម្មាធិការ​ពីរ​រូប​ដែល​ត្រូវ​ចូលរួម​ក្នុង​កិច្ចចរចា​ផ្សះផ្សា​ដោយ​បង្ខំ​របស់ UNCLOS ជាមួយ​កម្ពុជា

0
សមាសភាព​គណៈកម្មាធិការ​សម្របសម្រួល ដែល​កម្ពុជា​និង​ថៃ​បាន​ជ្រើសរើស គឺជា​អ្នក​ដែល​មាន​ជំនាញ និង​បទពិសោធន៍​ដោះស្រាយ​ជម្លោះដែនសមុទ្រ​ដូចៗ​គ្នា។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។