ស្លាក: សេដ្ឋកិច្ច
ពលរដ្ឋខ្មែរចំនួន ៧៨នាក់ត្រូវអាជ្ញាធរថៃបញ្ជូនមកប្រទេសកំណើតវិញក្រោយអនុវត្តទោសរួច
មន្ត្រីធ្វើការផ្នែកសិទ្ធិពលករថា ទទូចឲ្យមន្ត្រីនៅច្រកព្រំដែន ពង្រឹងការងាររបស់ខ្លួនឡើងវិញ ដើម្បីកុំឲ្យពលរដ្ឋខ្មែរបន្តរងគ្រោះដោយសារការលួចឆ្លងដែនខុសច្បាប់។
សមាគមន៍ទេសចរណ៍ទទូចឲ្យរដ្ឋាភិបាលបោសសម្អាតការឆបោកអនឡាញ និងដោះស្រាយវិបត្តិនយោបាយ
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីភ្ញៀវទេសចរបរទេសមកកម្ពុជា បន្តធ្លាក់ចុះជាង ៤០% អំឡុងពេល ៩ខែដំបូង នៃឆ្នាំ២០២៦ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយសារតែឧក្រិដ្ឋកម្មឆបោកអនឡាញជាចំបង។
អ្នកវិភាគថា រដ្ឋាភិបាលគួរតែពន្យល់ពីការពិតនៃវិបត្តិសេដ្ឋកិច្ចជាជាងបកស្រាយយករួចខ្លួន
ការលើកឡើងនេះ ក្រោយពីមានមន្ត្រីរដ្ឋាភិបាលមួយចំនួន រួមនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងបានបន្តអួតអាងពីកំណើនសេដ្ឋកិច្ច ហើយពេលខ្លះទៀតអះអាងថា បញ្ហាសេដ្ឋកិច្ច គឺជាវិបត្តិសាកលដើម្បីគេចវេះពីការទទួលខុសត្រូវ ស្របពេលដែលពលរដ្ឋជាច្រើនកំពុងប្រឈមបញ្ហាអត់ការងារធ្វើ តម្លៃប្រេងសាំងឡើងថ្លៃ ហើយជំពាក់បំណុលធនាគារ ក៏កាន់តែកើនឡើងខ្ពស់។
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាពង្រឹងផលិតផលក្នុងស្រុក ខណៈថៃបន្តភ្ជាប់ការបើកព្រំដែនទៅនឹងវិវាទព្រំដែន
លោក អ៊ុំ សំអាន ថា កម្ពុជាមិនគួរពឹងផ្អែកលើការបើកច្រកព្រំដែនពីភាគីថៃនោះទេ ប៉ុន្តែគួរប្រើស្ថានភាពនេះជាឱកាសដើម្បីពង្រឹងផលិតកម្មក្នុងស្រុក ជាពិសេសវិស័យកសិកម្ម។
សង្គមស៊ីវិលថា ការផ្ដល់កម្ចីដែលមិនគោរពសិទ្ធិមនុស្ស ធ្វើឲ្យកូនបំណុលជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យដោះបំណុល
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទទូចឲ្យធនាគារជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិកូនបំណុល។
អតិថិជនចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបទាមទារឲ្យអាជ្ញាធរស្វាយរៀងពន្លឿនប្រគល់ដីជូនពួកគាត់
សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះសំណូមពររបស់ពលរដ្ឋ ពីព្រោះដំណោះស្រាយដ៏យឺតយ៉ាវនេះ នឹងធ្វើឲ្យពលរដ្ឋកាន់តែលំបាកវេទនា និង គ្មានជំនឿលើរដ្ឋាភិបាល។
សហជីពនិងសង្គមស៊ីវិល ៧៣ស្ថាប័នស្នើឱ្យពិចារណាដំឡើងប្រាក់ឈ្នួលកម្មករឱ្យបានជាង២៥០ដុល្លារ
ពួកគេខកចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងរបស់ក្រុមប្រឹក្សាជាតិពិគ្រោះយោបល់លើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ដោយមិនបានដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ២០២៧។
អ្នកឃ្លាំមើលបារម្ភថា ការបោះពុម្ពប្រាក់ថ្មីញឹកញាប់ អាចជាសញ្ញាណមិនល្អដល់សេដ្ឋកិច្ច និងអតិផរណា
ការលើកឡើងនេះ គឺស្របពេលដែលរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០.០០០ រៀល និង ១០០.០០០រៀល ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់។
ធនាគារជាតិដកសិទ្ធិអំណាចម្ចាស់ធនាគារឈីហ្វបណ្ដោះអាសន្នព្រោះធ្វើខុសបទប្បញ្ញត្តិ
អ្នកឃ្លាំមើលលើកឡើងថា ធនាគារមួយចំនួននៅកម្ពុជាបង្កើតឡើងគ្រាន់តែជាឧបករណ៍លាងលុយកខ្វក់របស់បណ្ដាញក្រុមឆបោកតាមអនឡាញតែប៉ុណ្ណោះ ហើយនៅពេលអន្តរជាតិចាត់វិធានការធនាគារទាំងនេះក៏ប្រឈមបិទទ្វារ។ ពួកគាត់ថា ការប្រឈមដួលរលំធនាគារនៅកម្ពុជាជាបន្តបន្ទាប់គឺជាសញ្ញាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។
រោងចក្រផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុននៅក្រុងប៉ោយប៉ែត ប្រកាសបិទទ្វារខែតុលាខាងមុខ
មន្ត្រីសិទ្ធិការងារយល់ថា ក្រសួងការងារ និងរដ្ឋាភិបាលគួរអនុវត្តវិធានការបន្ទាន់ក្នុងការស្វែងរកការងារជូនដល់កម្មករដែលកំពុងប្រឈមការបាត់បង់ការងារ ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់កម្មករទាំងនោះ។















