ស្លាក: ឥទ្ធិពលចិន

ជនរងគ្រោះ ហួយវ័ន ផេ បន្ត​ចេញ​តវ៉ា​ទាមទារ​ឱ្យ​លោក ហ៊ុន តូ សង​លុយ

0
ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ (Houione Pay) បន្ត​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​ចិន ដោយ​ស្រែក​ទាមទារ​ឱ្យ​ក្មួយប្រុស​បង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ចេញមុខ​ទទួលខុសត្រូវ និង​សង​លុយ​កម្លាំង​ញើស​ឈាម​ពួកគាត់​វិញ​។ ជនរងគ្រោះ​លើកឡើង​ថា កេរ្តិ៍ឈ្មោះ​កម្ពុជា​រង​ភាព​អាម៉ាស់ និង​អាប់ឱន​កិត្តិយស រួម​ទាំង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​អន្តរជាតិ​បាត់បង់​ទំនុកចិត្ត​ដោយសារតែ​ក្រុមហ៊ុន លោក ហ៊ុន តូ លួច​យក​លុយ​អតិថិជន​ដោយ​ស្រស់ៗ និង​គ្មាន​អាជ្ញាធរ​អើពើ​ដោះស្រាយ។ក្រុម​អតិថិជន​បាត់បង់​លុយ​នៅ​ក្រុមហ៊ុន ហួយវ័ន...

អ្នកឃ្លាំមើល​សង្គម​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ពឹង​ចិន​​​ឱ្យ​ជួយ​ដោះស្រាយ​ជម្លោះព្រំដែន​ខ្មែរ​ថៃ

0
ប្រធានាធិបតី​ចិន​ធ្លាប់​បាន​ប្រកាស​ជាមួយ​មេដឹកនាំ​កម្ពុជា និង​ថៃ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចិន​យល់ព្រម​ដើរ​តួនាទី​ជា​អ្នកសម្របសម្រួល​ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ ប្រសិនបើ​ប្រទេស​ទាំងពីរ​ត្រូវការ។

កម្ពុជា និង​ចិន​ប្ដេជ្ញា​កសាង​ទំនាក់ទំនង​ផ្ដោត​លើ​វិស័យ​យោធា​ឱ្យ​កាន់តែ​ស៊ីជម្រៅ

0
មន្ត្រី​គណបក្សប្រឆាំង​យល់​ថា ចិន​ហាក់​គ្មាន ក្ដី​បារម្ភ​នឹង​បាត់បង់​ឥទ្ធិពល​លើ​កម្ពុជា​នោះ​ទេ ព្រោះ​ភាគី​ចិន​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ដឹកនាំ​តាម​បែប​ផ្ដាច់ការ ហើយ​មិនអាច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​ឱ្យ​ឈាន​ដល់​កម្រិត​ស៊ីជម្រៅ​បាន​ឡើយ។

អ្នកជំនាញ​បារម្ភ​ថា កម្ពុជា​ពឹងផ្អែក​លើ​ចិន​កាន់​តែ​ខ្លាំង​ក្រោយ​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក ស៊ី ជីនពីង

0
អ្នកឃ្លាំមើល​ព្រមាន​ថា ការ​លម្អៀង​ទៅ​រក​ចិន​កុម្មុយនិស្ត​កាន់តែ​ខ្លាំង នឹង​រឹតត្បិត​ឱកាស​របស់​កម្ពុជា​ក្នុង​ការ​ស្ដារ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត។

លោក ហ៊ុន សែន និយាយ​ថា ចិន​ជា​មិត្ត​ទុកចិត្ត​បំផុត

0
អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង យល់​ថា ការ​បង្ហាញ​ជំហរ​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ចិន​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច និង​ធ្លាក់​ក្រោម​ឥទ្ធិពល​ចិន​កាន់តែ​ខ្លាំង​ដែល​អាច​ទាញ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​អន្ទាក់​កាន់តែ​ជ្រៅ​ក្នុង​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ។

អ្នកវិភាគ​ថា លោក ហ៊ុន សែន ទៅ​ចិន ដើម្បី​ស្នើសុំ​ជំនួយ និង​ប្រាក់​កម្ចី​បន្ថែម

0
ការ​លើកឡើង​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ថា នឹង​ដឹកនាំ​មន្ត្រី​គ្រាក់ៗ​ទៅ​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​នៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា។

កម្ពុជា និង​អង្គភាព​មេគង្គ​-​ឡាន​ឆាង​នៅ​ចិន​​ប្ដេជ្ញា​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
​យ៉ាងណា អ្នក​តាមដាន​បញ្ហា​ឧក្រិដ្ឋកម្ម​លើកឡើង​ថា កម្ពុជា​គួរ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ និង​ដៃគូ​អន្តរជាតិ​ផ្សេងទៀត​ដូចជា អង្គការ​សហប្រជាជាតិ និង​សហរដ្ឋអាមេរិក ដើម្បី​សហការ​ស៊ើបអង្កេត និង​ចាត់វិធានការ​លើ​មេខ្លោង​ពិតប្រាកដ និង​បណ្ដាញ​ដែល​កាង​ពីក្រោយ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

បទល្មើស​ពាក់ព័ន្ធ​ជនជាតិ​ចិន​បន្ត​កើតមាន ស្រប​ពេល​កម្ពុជា​បើកទូលាយ​ទទួល​ទេសចរ​ចិន​កាន់តែ​ច្រើន

0
អ្នកឃ្លាំមើល​យល់ថា កម្ពុជា​គួរ​មាន​វិធានការ​រឹត​បន្តឹង​ជនជាតិ​ចិន និង​ព្រួយបារម្ភ​ថា គោលនយោបាយ​បើកចំហ​ជើងមេឃ​ឱ្យ​ជនជាតិ​ចិន​ចូល​កម្ពុជា​ដោយ​សេរី​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​សន្តិសុខ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

កម្ពុជា និង​ចិន​ចុះហត្ថលេខា​លើ​គម្រោង​មូលនិធិ​ជិត ២​លាន​ដុល្លារ​សម្រាប់​គម្រោង​មេគង្គ​ឡាន​ឆាង

0
កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​ចំនួន ៧ ក្រោម​មូលនិធិ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជិត ២​លាន​ដុល្លារ​អាមេរិក។ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាន់ វិនពីន (Wang Wenbin) កាលពី​ថ្ងៃទី​៤ ខែមិថុនា​។​កិច្ចព្រមព្រៀង​សម្រាប់​ឆ្នាំ​២០២៦ ភាគី​ចិន​សន្យា​ផ្ដល់​ការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ដូចជា ការ​អភិវឌ្ឍ​សហគ្រាស​ផលិត​ផ្សិត​សម្រាប់​កសិករ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ខេត្ត​កណ្ដាល ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ជនបទ និង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ការពង្រីក​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​តាមរយៈ​ការ​កែលម្អ​ការ​វេច​ខ្ចប់​ផលិតផល ក៏ដូចជា​គម្រោង​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​។ ក្រៅ​ពី​នេះ...

ក្រុម​ឧក្រិដ្ឋជន​ចិន​បន្ត​ធ្វើ​សកម្មភាព​ចាប់ជំរិត និង​អំពើ​ឃាតកម្ម​លើទឹក​ដី​កម្ពុជា

0
អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា ការ​រីក​រាលដាល​នៃ​បណ្ដាញ​ឧក្រិដ្ឋ​ជនបរទេស​ទាំង​នេះ គឺជា​លទ្ធផល​ដែល​មេដឹកនាំ​ត្រកូល ហ៊ុន បើកដៃ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ចូល​មក​ធ្វើ​សកម្មភាព​នៅ​កម្ពុជា និង​ការ​ខ្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះលែង​អ្នកសារព័ត៌មាន​កម្ពុជា​ជា​បន្ទាន់

0
អង្គការ​នេះ ចាត់ទុក​ការ​ឃុំខ្លួន លោក លួត សុផល រយៈពេល​ប្រាំ​មួយ​ខែ​មក​ហើយ នេះ​ជា​ការ​សងសឹក​ទៅ​នឹង​ការ​រាយការណ៍​របស់​លោក​អំពី​បញ្ហា​ខ្វះខាត​ទឹក​ស្អាត​ដែល​បាន​ជះឥទ្ធិពល​ដល់​កងទ័ព​កម្ពុជា ក្នុងអំឡុងពេល​ជម្លោះព្រំដែន ជាមួយ​ប្រទេស​ថៃ។