សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ ២​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត និង​ចាប់ខ្លួន​ជនបរទេស​រាប់​រយ​នាក់

0
មន្ត្រី​សិទ្ធិមនុស្ស​ឱ្យ​ដឹង​ថា បណ្ដាញ​ឧក្រិដ្ឋជន និង​ម្ចាស់​អគារ​ដែល​ជួល​ឱ្យ​ជនជាតិ​ចិន​ធ្វើ​សកម្មភាព​ឆបោក​តាម​អនឡាញ​តែងតែ​បានដឹង​មុន​អំពី​សកម្មភាព​ចុះ​បង្ក្រាប​របស់​សមត្ថកិច្ច ហើយ​ពួកគេ​ក៏បាន​ជម្លៀស​ជនបរទេស​ចេញពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ។

កម្ពុជា​​មិន​ប្រារព្ធ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ ខណៈ​ព្រះមហាក្សត្រ​ប្រឈួន

0
មូលហេតុ​នៃ​ការលុបចោល​ព្រះរាជ​ពិធីបុណ្យ​ជាតិ​មួយ​នេះ​គឺ​ដោយសារតែ​ព្រះមហាក្សត្រ​ទ្រង់​ប្រឈួន​កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។

ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ បាន​ប្លន់​យក​លុយ​អតិថិជន​ដែល​មាន​ក្នុង​គណនី

0
ជនរងគ្រោះ​ដែល​មាន​លុយរាប់​ម៉ឺន​ដុល្លារ​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​លុយ​របស់​ពួកគាត់​បាន​បាត់បង់​ទាំងស្រុង​ចេញពី​គណនី​ដោយសារតែ​ក្រុមហ៊ុន​លោក ហ៊ុន តូ បាន​ប្លន់​យក​ទាំងអស់។

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​មិន​ស៊ើបអង្កេត លើ​ឧកញ៉ា កុក អាន ពាក់ព័ន្ធ គឺជា​កម្សោយ​នៃ​ប្រព័ន្ធ​តុលាការ

0
លោក កុក អាន បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក ដើម្បី​និយាយ លាង​សម្អាតខ្លួន និង អះអាង​ថា ខ្លួន​គឺជា​មនុស្ស​ស្អាតស្អំ ទាំង​ដែល​គ្មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា តុលាការ ជាដើម។

អង្គការ​សង្គម​ស៊ីវិល ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​គំរាមកំហែង​ទៅ​លើ​អ្នកសារព័ត៌មាន

0
លោក ណុប វី ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន រួមគ្នា​លើកស្ទួយ​វិស័យ​សារព័ត៌មាន សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​ដែល​ជា​មូលដ្ឋានគ្រឹះ​និង​ជា​ឆ្អឹងខ្នង​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។

ធនាគារជាតិ​រង​ការ​រិះគន់​ថា កាង​ការពារ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ជាង​ការពារ​ជនរងគ្រោះ

0
ប្រតិកម្ម​នេះ​កើតឡើង​បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា​ចោទ​ជនរងគ្រោះ​ក្រុមហ៊ុន ហួយ​វ័ន ផេ ដែល​ចេញ​តវ៉ា​ថា ជា​ក្រុម​បង្ក​ហិង្សា​ក្នុង​សង្គម និង​បញ្ជាក់​ឱ្យ​ជនរងគ្រោះ​ស្វែងរក​ដំណោះស្រាយ​ដោយ​ខ្លួនឯង​រឿង​លុយ​ដែល​ក្រុមហ៊ុន​បាន​បង្កក។

ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ លាត​ត្រដាង​ចំពោះ​ទង្វើ​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា និង​ជេរប្រមាថ​លើ​ស្ត្រី​ក្នុង​ពេល​តវ៉ា

0
ជនរងគ្រោះ​បញ្ជា​ក់ថា ទោះបីជា​ប្រឈម​នឹង​ការ​បង្ក្រាប ក៏​ជនរងគ្រោះ​ជា​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ជាច្រើន​ដែល​មាន​លុយ​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក​នោះ​នឹង​មិន​បោះបង់​ការ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ទាម​ទារ​លុយ​ដែល​ពួកគាត់​បាន​មក​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​រក​ស៊ី​ដោយ​លំបាក​នោះ​ឡើយ។

សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​ថា មិនសូវ​អើពើ​ពី​ជីវភាព​ពលរដ្ឋ ទើប​ពួកគាត់​បង្ខំចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន

0
ការ​លើកឡើង​នេះ ក្រោយពី​ពលករ​ខ្មែរ​ជាច្រើន​នាក់​បាន​នាំ​គ្នា​សម្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​បន្ទាប់ពី​បុណ្យុ​ចូលឆ្នាំ ព្រោះតែ ជីវភាព​ខ្វះខាត និង​ពិបាក​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក។

សាច់ញាតិ និង​ជនរងគ្រោះ​ទាមទារ​ឱ្យ​ដោះលែង​ពលរដ្ឋ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​លោក ហ៊ុន តូ បង្កក​លុយ​ពួកគាត់

0
សាច់ញាតិ និង​មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុកថា ការ​ចាប់ខ្លួន​នេះ​គឺជា​រឿង​អយុត្តិធម៌​បំផុត​ព្រោះ​ពួកគាត់​ជា​ជនរងគ្រោះ​នៅក្នុង​ការ​កិបកេង​ទ្រព្យសម្បត្តិ​ដោយ​អ្នក​មាន​អំណាច​មិនមែន​ជា​មេខ្លោង​បង្កចលាចល​ក្នុង​សង្គម​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

តុលាការ​ផ្ដន្ទាទោស​សកម្ម​ជន ២៣ តុលា ឲ្យ​ជាប់ពន្ធនាគារ​ពី ១៨-២៤​ខែ ក្នុង​សំណុំរឿង CLV

0
សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែមេសា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ

អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បោះពុម្ព​ប្រាក់​ថ្មី​ញឹកញាប់ អាច​ជា​សញ្ញាណមិន​ល្អ​ដល់​សេដ្ឋកិច្ច និង​អតិផរណា

0
ការលើកឡើងនេះ គឺ​ស្របពេល​ដែល​រដ្ឋាភិបាល​សម្រេចអនុញ្ញាតឱ្យធនាគារជាតិ​នៃកម្ពុជា​ចេញផ្សាយ​ក្រដាស​ប្រាក់​គំរូថ្មី ប្រភេទ ៥០.០០០ រៀល និង ១០០.០០០រៀល ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់។