ស្លាក: ឆបោកតាមអនឡាញ
អាមេរិករឹតបន្តឹងទិដ្ឋាការបុគ្គល ៣២នាក់ពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍ គ្រុប
អាមេរិកបញ្ជាក់ថា បុគ្គលទាំងនេះបានចូលរួមសកម្មភាពជាមួយមេខ្លោងឧក្រិដ្ឋជនឆ្លងដែនលោក ចេន ហ្ស៊ី ឆបោកលុយប្រជាជនអាមេរិកក្នុងមួយឆ្នាំៗរាប់ពាន់លានដុល្លារអាមេរិក តាមរយៈប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពពាក់ព័ន្ធ។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។
មេឃុំនៅកោះកុង និងបក្ខពួកត្រូវចាប់ខ្លួនពីបទស៊ីសំណូក និងធ្វើកន្លែងឆបោកតាមអនឡាញ
ក្នុងចំណោមបក្ខពួក ៣នាក់ ក៏មានជនជាតិចិនម្នាក់កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយ។
រដ្ឋាភិបាលបន្តមិនដោះស្រាយរឿងលុយអតិថិជន ហួយវ័ន ខណៈលោក ហ៊ុន តូ ប្រឈមទណ្ឌកម្មអាមេរិក
ជនរងគ្រោះព្រមានថា កេរ្តិ៍ឈ្មោះកម្ពុជានឹងកាន់តែរងភាពអាម៉ាស់លើឆាកអន្តរជាតិ ហើយអ្នកវិនិយោគក៏បាត់បង់ទំនុកចិត្តមិនហ៊ានដាក់ទុនរកស៊ីនៅកម្ពុជាឡើយ បើរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលនៅតែ អនុញ្ញាតឱ្យក្រុមហ៊ុនសាច់ញាតិ និងបក្ខពួកខ្លួនបន្តប្លន់យកលុយពលរដ្ឋតាមទំនើងចិត្តដោយគ្មានច្បាប់ការពារ។
NDI «មុខរបរបោកប្រាស់ដែលជាស្ថាបត្យកម្មគាំទ្រដោយរដ្ឋអំណាច» ជុំវិញការឆបោកអនឡាញនៅកម្ពុជា
របាយការណ៍ដែលសរសេរដោយអ្នកស្រាវជ្រាវលោក ចាខុប ស៊ីម (Jacob Sims) មិនត្រឹមតែពិនិត្យមើលទីតាំងឆបោក ឬជនបរទេសដែលធ្វើការនៅក្នុងទីតាំងទាំងនោះទេ តែក៏ពិនិត្យប្រព័ន្ធទាំងមូល ដែលរួមមានដើមទុនបរទេស ម្ចាស់ដី កាស៊ីណូ ប្រព័ន្ធហិរញ្ញវត្ថុ មន្ត្រីមានអំណាច និងអ្នកសម្របសម្រួលដែលអាចជួយការពារបណ្តាញទាំងនេះពីការស៊ើបអង្កេត។
ក្រសួងមហាផ្ទៃថាក្នុងរយៈពេលជាង៣ឆ្នាំកម្ពុជាបណ្តេញជនបរទេសជាង៧ម៉ឺននាក់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
អ្នកឃ្លាំមើលយល់ថា ការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីកម្ពុជា គឺជារឿងល្អ ប៉ុន្តែការមិនចាត់វិធានការផ្លូវច្បាប់មកលើមេខ្លោងធំៗ ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ជារឿងដែលគួរឱ្យព្រួយបារម្ភព្រោះថា កម្ពុជា គ្មានឆន្ទៈ លុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេ។
អ្នកវិភាគថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីអាចបើកឱកាសថ្មី ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញត្រូវបង្ហាញលទ្ធផលជាក់ស្តែង
ការអះអាងនេះបន្ទាប់ពី ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រកាសអំពីការតែងតាំងលោក គ្រីស្តូហ្វឺ អានឌើសុន ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ដើម្បីជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាឱ្យឈានទៅកាន់ជំពូកថ្មីមួយ។
សមាជិកសភាអាមេរិកស្នើឱ្យស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញកម្ពុជា ពាក់ព័ន្ធអំពើឆបោកអនឡាញ
តំណាងរាស្ត្រអាមេរិក បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងបុគ្គលមានឥទ្ធិពលមួយចំនួននៅកម្ពុជា ដែលពួកគេសង្ស័យថា អាចមានទំនាក់ទំនងនឹងឧស្សាហកម្មឆបោកតាមអនឡាញ។
អ្នកឃ្លាំមើលបារម្ភរឿងពលរដ្ឋខ្មែរក្លាយជាគោលដៅនៃការបង្ក្រាបករណីឆបោកតាមអនឡាញ
ការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរបន្តចាប់ខ្លួនស្ត្រីខ្មែរម្នាក់ដោយចោទប្រកាន់ថា ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញក្នុងគម្រោងស្នេហាក្លែងក្លាយ។
អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនស៊ីនប៊ី និងក្រុមហ៊ុនបច្ចេកវិទ្យានៅកម្ពុជាពាក់ព័ន្ធការឆបោកតាមអនឡាញ
ក្រសួងរតនាគារអាមេរិកចោទប្រកាន់ថា ក្រុមហ៊ុននេះបានផ្ដល់ការគាំទ្រផ្នែកបច្ចេកវិទ្យាដល់ក្រុមហ៊ុន ស៊ីនប៊ី (Xinbi) បង្កើតជាវេទិកាកម្មវិធីទូទាត់លុយតាមអនឡាញស្រដៀងនឹងក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ដើម្បីជួយលាងលុយកខ្វក់ឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។















