ស្លាក: ឆបោកតាមអនឡាញ
សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនមន្ត្រីតុលាការនៅខេត្តកោះកុងពាក់ព័ន្ធករណីជួលវិឡាឱ្យបណ្ដាញឆបោកតាមអនឡាញ
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង ស្នើដល់អាជ្ញាធរ និងស្ថាប័នតុលាការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើមន្ត្រីអនុវត្តច្បាប់ និងអ្នកមានអំណាចដែលបន្តឃុបឃិតជាមួយឧក្រិដ្ឋជនជួលទីតាំងវិឡាឱ្យប្រតិបត្តិការឆបោកតាមអនឡាញ។
កម្ពុជាបណ្ដេញជនជាតិចិនជាង ៣រយនាក់ពាក់ព័ន្ធប្រតិបត្តិការឆបោកអនឡាញ
ជាមួយគ្នានេះ ជនបរទេសចម្រុះជាតិសាសន៍រាប់ពាន់នាក់ផ្សេងទៀតដូចជា ជនជាតិឥណ្ឌូណេស៊ីជាដើម ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួន ពន្លឿននីតិវិធីបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារតែគ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានថ្នាំសង្កូវពេលឈឺ និងខ្វះកិច្ចគាំពារផ្នែកជំនួយមនុស្សធម៌ពីរដ្ឋាភិបាលកម្ពុជា។
អ្នកឃ្លាំមើលថា ការផ្អាកហ្គេមអនឡាញបង្ហាញថា រដ្ឋាភិបាលបរាជ័យបង្ក្រាបការឆបោកអនឡាញ
ការអះអាងនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចប្រកាសផ្អាកការភ្នាល់ហ្គេមអនឡាញនៅតាមកាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងបន្ថែមទៀតនូវវិធានការបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចរាចរសាច់ប្រាក់គ្មានប្រភពច្បាស់លាស់។
កម្ពុជាបង្កកលុយជាង ៣០០លានដុល្លារពាក់ព័ន្ធប្រតិបត្តិការឆបោកអនឡាញតែមិនបង្ហាញមេខ្លោង
ចំណែក អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មវាយតម្លៃថា ឧស្សាហកម្មឆបោកនៅកម្ពុជាកំពុងបន្តរីកសាយភាពទូទាំងប្រទេសនៅឡើយ និងចាត់ទុករបាយការណ៍របស់មន្ត្រីអាជ្ញាធរចុងក្រោយគ្រាន់តែជាការភូតកុហកអន្តរជាតិ ដើម្បីបិទបាំងភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មទាំងនេះ។
អតិថិជនហួយវ័ន ផេ មួយចំនួនធ្លាក់ខ្លួនសុំទាន និងបង្ខំចិត្តបិទអាជីវកម្ម
ទន្ទឹមគ្នា នេះ អតិថិជនខ្មែរដែលត្រូវបានក្រុមហ៊ុនលោក ហ៊ុន តូ បង្កកលុយបញ្ជាក់ថា ពួកគាត់បារម្ភអំពីសុវត្ថិភាពផ្ទាល់យ៉ាងខ្លាំង និងភ័យខ្លាចមិនហ៊ានចេញតវ៉ាការពារសិទ្ធិទៀតឡើយ ដោយសារតែអាជ្ញាធរគំរាមកំហែងចាប់ដាក់គុក។
តំបន់តារាសាគរខេត្តកោះកុងក្លាយជាទីជម្រកបណ្ដាញឆបោកអនឡាញ ក្រោយពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានបណ្ដេញចេញដោយបង្ខំ
មុនពេលតំបន់នេះក្លាយជាផ្នែកមួយនៃជម្រកឧក្រិដ្ឋជនឆបោកតាមអនឡាញ ក្រុមហ៊ុនរដ្ឋអំណាចចិនឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬ យូឌីជី (UDG) បានឈូសឆាយដីធ្លី ផ្ទះសម្បែង និងបណ្ដេញពលរដ្ឋរាប់ពាន់គ្រួសារចេញពីលំនៅឋានដោយបង្ខំ ដើម្បីបង្កើតជាទីក្រុងរណប និងប្រលានយន្តហោះជាដើម។
លោក ថូ សំណាង និងបក្ខពួកលួចទិដ្ឋាការជាង ១ម៉ឺនសន្លឹកលក់ឱ្យក្រុមឆបោកអនឡាញបានលុយប្រមាណ ៣លានដុល្លារ
អ្នកឃ្លាំមើលលើកឡើងថា សំណុំរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំនេះ មិនគួរបញ្ចប់ត្រឹមការសារភាពរបស់មន្ត្រី ៣រូបនោះទេ។ ពួកគាត់ទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចបន្តស៊ើបអង្កេតឱ្យដល់មេខ្លោង អ្នកសមគំនិតផ្សេងទៀត និងអ្នកដែលបណ្ដែតបណ្ដោយឱ្យមានការលួចឯកសារទិដ្ឋាការរាប់ពាន់សន្លឹកយកទៅលក់ឱ្យក្រុមឆបោកតាមអនឡាញ។
អ្នកឃ្លាំមើលថា អំពើពុករលួយជាប្រព័ន្ធក្នុងស្ថាប័នរដ្ឋជាហេតុឲ្យមន្ត្រីថ្នាក់ក្រោមហ៊ានបើកដៃឲ្យជនល្មើសរត់គេចខ្លួន
ការលើកឡើងនេះ គឺក្រោយពេលសាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួននគរបាល៣នាក់ និងអ្នកបកប្រែម្នាក់ ដែលគប់គិតឲ្យជនល្មើសជាជនជាតិចិន២នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ (Online Scams ) លួចរត់ចេញពីស្នងការដ្ឋាននគរបាលខេត្តកោះកុង។
កម្ពុជាប្រកាសថា បានបិទមជ្ឈមណ្ឌលឆបោកតាមអនឡាញជិត៨០០ទីតាំងនិងលែងមាននៅកម្ពុជា
កម្ពុជាបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ។ លោកថាបច្ចុប្បន្ន មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams Compounds) គឺគ្មានវត្តមាននៅកម្ពុជាទៀតទេ។
លោក ហ៊ុន សែន ថាថៃបង្កសង្គ្រាមឈ្លានពានលើកម្ពុជា ដោយប្រើលេសឧក្រិដ្ឋកម្មឆបោកអនឡាញ
អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺជារឿងល្អ ប៉ុន្តែមិនអាចដាក់សម្ពាធឱ្យភាគីថៃដកទ័ពចេញពីទឹកដីកម្ពុជាវិញនោះទេ ប្រសិនបើកម្ពុជា មិនប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។














