ស្លាក: សង្គ្រាមខ្មែរថៃ
ជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ កាន់តែតានតឹងក្រោយភាគីទាំងពីរចោទគ្នារឿងផ្ទុះអាវុធនៅតំបន់ព្រំដែន
ប៉ុន្តែយោធាថៃបានលើកយកការចោទប្រកាន់នេះ មកដាក់បន្ទុក និងព្រមានបង្កសង្គ្រាមលើកម្ពុជាជាលើកទីបី។
លោក ហ៊ុន ម៉ាណែត ប្រកាសធ្វើកំណែទម្រង់វិស័យយោធា ខណៈវិស័យនេះរងការរិះគន់ថា បានចាក់ស្រេះ ដោយអំពើពុករលួយ
ការប្រកាសរបស់ លោក ហ៊ុន ម៉ាណែត នេះ ក្រោយពីមានការរិះគន់ថា វិស័យការពារជាតិ កំពុងតែចាកសម្រេះដោយអំពើពុករលួយ បក្ខពួកនិយម និងគ្មានសព្វាវុធទើបៗ ដើម្បីច្បាំងការពារទឹកដីជាមួយសត្រូវ។
«ការយកព្រឹត្តិការណ៍សង្គ្រាមកម្ពុជា-ថៃឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ជារូបភាពបង្ហាញខ្មែរចាញ់សង្គ្រាមនិងបាត់ដី»
ការអះអាងនេះបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្រេចឱ្យឆ្លាក់រូបភាពអំពីព្រឹត្តិការណ៍សង្គ្រាមកម្ពុជា-ថៃ នៅលើជញ្ជាំងវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាកេរដំណែលប្រវត្តិសាស្ត្រ សម្រាប់កូនខ្មែរជំនាន់ក្រោយបានដឹងនិងចងចាំ។
អ្នកឃ្លាំមើលសង្គមថា ថៃអុកឡុកតាមព្រំដែនគឺដើម្បីបង្ខំឲ្យរដ្ឋាភិបាលគ្រួសារហ៊ុនចុះកិច្ចព្រមព្រៀងថ្មីជាមួយថៃ
ការអះអាងនេះ គឺបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃជុំវិញការបាញ់ ១១គ្រាប់នៅព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ។
កម្ពុជាប្រឆាំងនឹងប្រទេសថៃ ដែលចុះប្រាសាទបុរាណខ្មែរក្នុងបញ្ជីបេតិកភណ្ឌជាតិថៃ
អ្នកឃ្លាំមើលថា ប្រសិនបើកម្ពុជាពិតជា ខ្លាចបាត់បង់ទឹកដី និងប្រាសាទ បុរាណមែន កម្ពុជាត្រូវប្រញាប់ប្ដឹងថៃទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ ICJ។
កម្ពុជា និងថៃខ្វែងគំនិតគ្នារឿងយន្តការដោះស្រាយវិវាទដែនសមុទ្រក្រោយថៃលុបចោលMOU ២០០១
ចំណែកប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន បានលើកឡើងថា នឹងមិនមានការចរចាទ្វេភាគីទៀតនោះឡើយ។
ថៃបន្តសាងសង់ជញ្ជាំងព្រំដែនជាប់ខេត្តបាត់ដំបង បើទោះជាកម្ពុជាតវ៉ាថា ជាទង្វើខុសច្បាប់
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាត្រូវប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ បើពុំដូច្នោះទេ ភាគីថៃនឹង មិនស្ដាប់កម្ពុជាឡើយ។
អ្នកវិភាគថា លោក ថាក់ស៊ីន នឹងសងសឹកលើមេដឹកនាំកម្ពុជាវិញ ក្រោយចេញពីពន្ធនាគារ
ការថ្លែងនេះ គឺធ្វើឡើងបន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាមេដឹកនាំនយោបាយចាស់វស្សារបស់គណបក្សភឿថៃ ត្រូវតុលាការថៃដោះលែងឱ្យនៅក្រៅឃុំមុនការកំណត់។
អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ជួយគ្រួសារកងទ័ពដែលពលី និងឈរជើងនៅជួរមុខ
ពួកគាត់មើលឃើញថា កងទ័ពខ្លះ ដែលរងរបួស និងមានជំងឺ ប្រចាំកាយ ក្រោយសង្គ្រាមរួច កំពុងតែប្រឈមគ្មានថវិកា ព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។
កម្ពុជា និងថៃបង្ហាញលទ្ធផលខុសគ្នា អំពីកិច្ចប្រជុំរឿងជម្លោះដែនសមុទ្រ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ
ចំពោះភាគីថៃ បានព្រមានកម្ពុជាកុំឱ្យបង្កសង្គ្រាមពាក្យសម្ដី និងប្រឆាំងថៃនៅលើឆាកអន្តរជាតិ។ ក្នុងនោះភាគីថៃបានលើកឡើងពីគម្រោងបង្កើតក្របខ័ណ្ឌចរចាទ្វេភាគីជាមួយកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនគោក និងដែនទឹក។












