ស្លាក: សង្គ្រាមខ្មែរថៃ
ការសុំឱ្យពលរដ្ឋបរិច្ចាគដល់កងទ័ពជួរមុខបង្ហាញថា «រដ្ឋខ្វះលុយនិងជាល្បិចស្ទង់ជំហរពលរដ្ឋក្នុងសង្គ្រាមកម្ពុជា-ថៃ»
ការប្រកាសជាសាធារណៈបែបនេះគឺបង្ហាញយ៉ាងច្បាស់ថា លោកហ៊ុន ម៉ាណែត ពុំមានលទ្ធភាពដឹកនាំប្រទេសនោះទេ ពីព្រោះក្នុងរយៈពេលដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីជាងពីរឆ្នាំមកនេះបានធ្វើឲ្យបាត់ទឹកដីជាច្រើនកន្លែងដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា និងធ្វើឲ្យប្រទេសថៃមើលងាយកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
យោធាថៃជំទាស់ការចោទប្រកាន់របស់កម្ពុជាអំពីករណីយោធាថៃសាងសង់សំណង់ក្នុងទឹកដីខ្មែរនៅតាមព្រំដែន
ការបដិសេធរបស់យោធាថៃនេះ គឺជាការឆ្លើយតបចំពោះលិខិតតវ៉ារបស់កម្ពុជា ប្រឆាំងសកម្មភាពខុសច្បាប់របស់ថៃ ដែលកំពុងសាងសង់ផ្លូវ រូបសំណាក និងសំណង់រឹងនៅលើទឹកដីខ្មែរយ៉ាងហោចណាស់ ១៥ ទីតាំង។
យោធាថៃពន្លឿនធ្វើរបងតាមព្រំដែន និងធ្វើសមយុទ្ធយោធា អំឡុងពេលកម្ពុជាទាមទារទឹកដីតាមព្រំដែនមកវិញ
ទន្ទឹមគ្នានេះ យោធាថៃនៅតែបន្តហ្វឹកហាត់ និងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ក្រោយពេលយោធាថៃ បានចូលកាន់កាប់ទឹកដីរបស់កម្ពុជា ជាច្រើនទីតាំងនៅតាមបណ្ដោយព្រំដែន។
អាជ្ញាធរគំរាមជនភៀសសឹកមិនឱ្យនិយាយពីទុក្ខលំបាកប្រាប់សារព័ត៌មាន
ជនភៀសសឹកអះអាងថា សព្វថ្ងៃពួកគាត់លែងហ៊ានសូវនិយាយពីទុក្ខលំបាក និងក្ដីកង្វល់ពាក់ព័ន្ធបញ្ហាព្រំដែនប្រាប់សារព័ត៌មាន និងបង្ហោះនៅលើបណ្ដាញសង្គមទៀតហើយដោយសារតែ អាជ្ញាធរបានដើរគំរាមកំហែង និងចាត់ទុកអ្នកហ៊ានរិះគន់ជា «ក្រុមប្រឆាំងរដ្ឋាភិបាល»។
អង្គការសង្គមស៊ីវិលគាំទ្រ អង្គការសហប្រជាជាតិ សិក្សាប៉ាន់ប្រមាណពហុវិស័យ ដើម្បីកំណត់អាទិភាព ផ្តល់ជំនួយទាន់ពេលវេលាដល់ពលរដ្ឋភៀសសឹក
អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស គាំទ្រសកម្មភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា និងវេទិកាឆ្លើយតបមនុស្សធម៌ (HRF) ដែលចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ជនភៀសសឹក។
អ្នកឃ្លាំមើលបារម្ភថា ក្រោយកិច្ចប្រជុំ GBCយោធាថៃនឹងបន្តឈរជើងក្នុងតំបន់ព្រំដែនកម្ពុជា ដែលថៃបានដណ្ដើមយក
អ្នកឃ្លាំមើលបារម្ភថា ក្រោយកិច្ចប្រជុំ ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលហៅកាត់ថា GBCយោធាថៃនឹងបន្តកាន់កាប់ទឹកដីមួយផ្នែករបស់កម្ពុជា នៅតំបន់ព្រំដែន ដែលយោធាថៃបានដណ្ដើមពីកម្ពុជា។
អ្នកឃ្លាំមើលថា អន្តរាគមន៍របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ឲ្យប្រទេសនានា ផ្អាកគាំទ្រអាវុធដល់ថៃ ជាជម្រើសល្អមួយ
ក្រុមអ្នកឃ្លាំមើល លើកឡើងថា ញត្តិអន្តរាគមន៍ របស់ចលនាខ្មែរដើម្បី ប្រជាធិបតេយ្យ (KMD) ដែលស្នើឲ្យសហរដ្ឋអាមេរិក អ៊ីស្រាអែល និង ស៊ុយអែត ផ្អាកការគាំទ្រផ្នែកយោធាជាបន្ទាន់ ដល់ប្រទេសថៃនោះ គឺជាគំរូតស៊ូមតិល្អមួយ ដើម្បីទប់ស្កាត់គ្រោះថ្នាក់បន្ថែមទៀត ដល់ជនស៊ីវិលស្លូតត្រង់ខ្មែរ ក្នុងពេល យោធាថៃកំពុងវាយប្រហារឈ្លានពានកម្ពុជា ។
ទាសករអាជីវកម្មឆបោកតាមអនឡាញនៅព្រំដែនកម្ពុជា-ថៃត្រូវបានបង្ខាំងក្នុងអគារទោះមានការផ្លោងគ្រាប់បែករបស់យោធាថៃ
ទាសករនៃអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញចម្រុះជាតិសាសន៍ត្រូវបានឧក្រិដ្ឋជនបង្ខាំងទុកនៅបរិវេណអគារក្នុងរមណីយដ្ឋានអូរស្មាច់ នៃខេត្តឧត្តរមានជ័យរបស់លោក លី យ៉ុងផាត់ និងបង្ខំឱ្យពួកគេបម្រើការងារជាអ្នកឆបោកតាមអនឡាញដូចសព្វមួយដង ទោះបីយោធាថៃបន្តទម្លាក់គ្រាប់ផ្លោងឈ្លានពានចូលតំបន់នោះក្ដី។
យោធាថៃ បន្តពង្រីកសមរភូមិសង្គ្រាមក្នុងទឹកដីកម្ពុជា និងវាយប្រហារក្នុងទីតាំងស៊ីវិល បណ្ដាលឱ្យពលរដ្ឋស្លាប់ និងរបួស
យោធាថៃបានពង្រីកការវាយប្រហារតាមផ្លូវអាកាសឈ្លានពានចូលទឹកដីកម្ពុជាកាន់តែជ្រៅឡើងៗនៅតាម ទីប្រជុំជន និងបាញ់ប្រហារមកលើពលរដ្ឋខ្មែរ បណ្ដាលឱ្យស្លាប់ និងរបួសជាច្រើននាក់។
អ្នកឃ្លាំមើលថា ប្រធានអាស៊ានថ្មីគឺហ្វីលីពីន មិនអាចដោះស្រាយវិវាទព្រំដែនកម្ពុជា និងថៃ បានឡើយ ដរាបណាថៃនៅតែប្រើលេសការពារខ្លួន
អ្នកឃ្លាំមើលលើកឡើងថា ប្រធានអាស៊ានប្ដូរវេនថ្មី គឺប្រទេសហ្វីលីពីន(Philippines) នឹងមិនអាចដោះស្រាយបញ្ចប់សង្គ្រាមព្រំដែនកម្ពុជា និងថៃ បានឡើយ ដរាបណាថៃ នៅតែប្រើលេសការពារខ្លួន ខណៈយោធាថៃកំពុងមានប្រៀបលើសមរភូមិ និងបានចូលឈ្លានពានក្នុងទឹកដីកម្ពុជា















