ស្លាក: សង្គ្រាមខ្មែរថៃ

ប្រមុខ​ការទូត​ថៃ​ប្រាប់​កម្ពុជា​ផ្ទាល់​មាត់​រឿង​លុបចោល​កិច្ចព្រមព្រៀង​ដែនសមុទ្រ ក្នុង​ពេល​ប្រជុំ​នៅ​ប្រទេស​ប្រ៊ុយណេ

0
ចំណែក​ភាគី​កម្ពុជា បាន​លើកឡើង​ពី​ការ​ដោះស្រាយ​ជម្លោះព្រំដែន តាម​យន្តការ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អាស៊ាន និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ជាមួយ​ភាគី​ថៃ។

យោធា​ថៃ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ទ្រង់ទ្រាយ​ធំ ក្រោយ​ប្រកាស​លុប​ចោល​កិច្ចព្រមព្រៀង​ដែន​សមុទ្រ​ជាមួយ​កម្ពុជា

0
គោលជំហរ​របស់​កង​ទ័ព​ថៃ​នេះ មាន​ភាព​ស្របគ្នា​ទៅ​នឹង​ហេតុផល​របស់​រដ្ឋាភិបាល​ស៊ីវិល​ថៃ ដែល​យក​មក​សំអាង​ដើម្បី​លុបចោល MOU 44 ជាមួយ​កម្ពុជា។

អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​មិន​ធ្វើ​ទំនើបកម្ម​យោធា តែ​ចង់​បញ្ជូន​ក្មេង​ទំនើង​ទៅ​ជួយ​ការងារ​កងទ័ព

0
​ពួកគាត់​ថា ការ​ធ្វើ​បែបនេះ ពុំ​មែន​ជា​វិធានការ​ទប់ស្កាត់​ក្មេង​ទំនើង ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ឆ្លាត​វៃ​នោះ​ទេ ផ្ទុយទៅវិញ​វា​នឹង​បង្ក​បញ្ហា​ដល់​សន្តិសុខ​ជាតិ។

រដ្ឋាភិបាល​ក្រៅ​ប្រទេស កាន់ទុក្ខ​ការបាត់បង់​ទឹកដី​ខ្មែរ​ក្រោម​ការគ្រប់គ្រង របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន

0
រីឯ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ចាត់ទុក ការ​លើកឡើង​នេះ ថា​ជា​រូបភាព​នៃ​ការ​បំផ្លិចបំផ្លាញ មុខមាត់​ប្រទេសជាតិ។

ថៃ​ធ្វើ​ពិធីបួងសួង​នៅ​ប្រាសាទ​តាក្របី និង​ត្រៀម​ជួសជុល​ឡើងវិញ ក្រោយ​ទាហាន​ថៃ​បាញ់​កម្ទេច​​ពេល​សង្គ្រាម​ឈ្លានពាន​​កម្ពុជា

0
ភាគី​ថៃ​រៀបចំ​ពិធីបួងសួង​នេះ​ឡើង ដើម្បី​សុំ​ពរជ័យ​ពី​បុព្វបុរស​អ្នក​កសាង​ប្រាសាទ ដែល​ជា​ដូនតា​ខ្មែរ​បុរាណ និង​ប្រកាស​ជួសជុល​ប្រាសាទ​តា​ក្របី ឡើងវិញ ក្រោយ​ធ្វើសង្គ្រាម​ឈ្លានពាន​បាន​ពី​កម្ពុជា។

ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាមរយៈ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស «នៅតែ​ជា​ជម្រើស​ដ៏​សំខាន់ ជាង​ការ​ចរចា​ទ្វេ​ភាគី»

0
ពួកគាត់​ថា ការ​ដោះស្រាយ​តាម​យន្ត​ការចរចា​ទ្វេភាគី​កម្ពុជា អាច​ពិបាក ទទួល​បាន​ទឹកដី​ដែល​ថៃ​កំពុងតែ​កាន់កាប់​នោះ​មក​វិញ។

ថៃ​បាន​ធ្វើ​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា​នៅ​តាម​បណ្ដោយ​ព្រំដែន ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំថ្មី

0
ទាហាន​ខ្មែរ​បន្ត​ថា នៅ​តាម​តំបន់​ព្រំដែន ទាហាន​ថៃ​បាន​បណ្ដេញ​ទាហាន​ខ្មែរ មិន​ឱ្យ​ចូល​ក្បែរ​បន្លា​លួស​នោះ​ឡើយ ដោយ​ពួកគេ​នៅតែ​ព្យាយាម​រាយ​បន្លា​លួស កាយ​ប្រឡាយ និង​សាងសង់​សំណង់​ក្នុង​ទីតាំង​ជាច្រើន​ទៀត ដែល​ពួកគេ​ដណ្ដើម​បាន​ពី​កម្ពុជា។

គណៈកម្មការ​បោះឆ្នោត និង​ពលរដ្ឋ​ខ្មែរ​នៅ​​អូស្ត្រាលី​ចាប់ផ្ដើម​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​ក្រៅប្រទេស

0
ពួកគាត់​រំពឹង​ថា នឹង​មាន​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​ស្វែងរក​តំណាង​របស់​ខ្លួន។

កម្ពុជា និង​ថៃ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​តំបន់​ព្រំដែន​ក្នុង​ទម្រង់​ផ្សេងគ្នា

0
កម្ពុជា និង​ថៃ​បាន​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី នៅ​តំបន់​ព្រំដែន​ក្នុង​ទម្រង់​ម្យ៉ាង​ម្នាក់​។ នៅ​ខាង​ប្រទេស​ថៃ ក្រុម​យោធា​បាន​បញ្ចុះបញ្ចូល​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ​បាន​នាំគ្នា​មកលេង​កម្សាន្ត​នៅ​តំបន់​ព្រំដែន ក្នុង​ទីតាំង​ដែល​យោធា​ថៃ​បាន​ឈ្លានពាន​ដណ្ដើម​កាន់កាប់​ពី​កម្ពុជា​។

ជនភៀសសឹក​ខ្លះ​មិន​រីករាយ​ថ្ងៃ​ចូល​ឆ្នាំថ្មី ព្រោះ​កំពុង​ប្រឈម​បញ្ហា​ជីវភាព​ខ្វះខាត

0
ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល គិតគូរ​ជីវភាព​ជនភៀសសឹក​ជា​អាទិភាព ហើយ​ពន្លឿន​ការ​ទាមទារ​ទឹកដី​ដែល​បាត់បង់​ទាំងនោះ មក​ឱ្យ​ពលរដ្ឋ​វិញ​ឱ្យ​បាន​ឆាប់​បំផុត។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។