ស្លាក: ឆបោកតាមអនឡាញ
យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាប្រៀបបីដូចជាការ «ចាប់ក្ដាមដាក់ចង្អេរ»
អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មលើកឡើងថា យុទ្ធនាការបង្ក្រាបអំពើឆបោកតាមអនឡាញរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រៀបបីដូចជាការ «ចាប់ក្ដាមដាក់ចង្អេរ» ព្រោះអាជ្ញាធរមិនបានបង្ក្រាបឱ្យចំមេខ្លោងគោលដៅពិតប្រាកដ ដែលធ្វើឱ្យបណ្ដាញឧក្រិដ្ឋជនតែងតែជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត។
រដ្ឋាភិបាលត្រកូល «ហ៊ុន» មិនខ្វល់រឿងក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ប្លន់លុយពលរដ្ឋ
ជនរងគ្រោះ និងអ្នកឃ្លាំមើលលើកឡើងថា ភាពស្ងៀមស្ងាត់នេះកំពុងបង្កើតជាវប្បធម៌និទ្ទណ្ឌភាព និងជាគំរូអាក្រក់ឱ្យក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងទៀតអាចបន្តលួចលុយរបស់អតិថិជនបន្ថែមទៀត។
រដ្ឋាភិបាលត្រកូល ហ៊ុន នៅតែរងការរិះគន់ថា គ្មានឆន្ទៈនយោបាយបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
ពួកគាត់ព្រមានថា បើរដ្ឋាភិបាលត្រកូល ហ៊ុន នៅតែបន្តឱបក្រសោបការពារមន្ត្រីឧកញ៉ាគ្រាក់ៗដែលពាក់ព័ន្ធឧក្រិដ្ឋកម្មនោះសេដ្ឋកិច្ចជាតិនឹងកាន់តែខ្ទេចខ្ទាំ ហើយកេរ្តិ៍ឈ្មោះកម្ពុជានឹងកាន់តែអាប់ឱនលើឆាកអន្តរជាតិបន្ថែមទៀត។
អ្នកឃ្លាំមើលសង្គមថា សភាមិនដេញដោលមន្ត្រីជាន់ខ្ពស់រឿងឆបោកអនឡាញ បង្ហាញថា ស្ថាប័នកំពូលរបស់ជាតិស្ថិតក្នុងដៃបក្សតែមួយការពារឧក្រិដ្ឋជន
ការអះអាងនេះ គឺបន្ទាប់ពី រដ្ឋសភាកម្ពុជា អះអាងថា មិនមានគម្រោងកោះហៅសមាជិករដ្ឋាភិបាលមកសាកសួរពីចំណាត់ការលើឧក្រិដ្ឋកម្មឆបោកអនឡាញនោះទេ ដោយសារតែរដ្ឋាភិបាល បានអនុវត្តច្បាប់ដោយមានប្រសិទ្ធភាពនិងជឿទុកចិត្តបាន។
លោក ហ៊ុន តូ បដិសេធមិនទទួលខុសត្រូវរឿងលុយអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ
ក្មួយប្រុសបង្កើតប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងត្រូវជាបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ប្រកាសថា លោកមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) នោះទេ និងបដិសេធទទួលខុសត្រូវចំពោះអតិថិជនដែលបានបាត់បង់លុយដោយសារតែក្រុមហ៊ុន ហួយវ័ន ផេ លួចយកពីគណនី។ លោក ហ៊ុន តូ អះអាងបែបនេះក្រោយជនរងគ្រោះជាច្រើននាក់បានបាត់បង់លុយពីគណនីហួយវ័ន...
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បរាជ័យលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា
ការលើកឡើងនេះ បើទោះជាបីជាក្រសួងមហាផ្ទៃកម្ពុជា សហការជាមួយស្ថានទូតចិន បន្តបណ្តេញជនជាតិចិនពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ ចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ក្តី។
រឿងរ៉ាវរបស់ហួយវ័នផេ (Huione Pay) នឹងជះផលប៉ះពាល់អវិជ្ជមានដល់វិស័យហិរញ្ញវត្ថុកម្ពុជា
ការវាយតម្លៃនេះធ្វើឡើងនៅក្រោយពេលដែលអតិថិជន ឬអ្នករងគ្រោះពីការបង្កកប្រាក់ដោយគ្រឹះស្ថាន ហួយវ័ន ផេ មិនអាចទារប្រាក់មកវិញបាន
អ្នកឃ្លាំមើល៖ អាជ្ញាធរមិនស៊ើបអង្កេតបទឧក្រិដ្ឋលើ លោក លី យ៉ុងផាត់ និងលោក កុក អាន ព្រោះពួកគេ ជាប្រភពលុយដ៏ធំរបស់បក្សកាន់អំណាច
ពួកគាត់ថា បើទោះបីជាអ្នកទាំងនោះត្រូវបានសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិចោទប្រកាន់ពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការជួញដូរមនុស្សលំដាប់អន្តរជាតិក្ដី ក៏គ្មានស្ថាប័នរដ្ឋ ណាមួយ ហ៊ានបើកការស៊ើបអង្កេតទៅលើបុគ្គលទាំងពីរនាក់នេះ នោះដែរ។
សមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមអនឡាញ ២កន្លែងនៅក្រុងប៉ោយប៉ែត និងចាប់ខ្លួនជនបរទេសរាប់រយនាក់
មន្ត្រីសិទ្ធិមនុស្សឱ្យដឹងថា បណ្ដាញឧក្រិដ្ឋជន និងម្ចាស់អគារដែលជួលឱ្យជនជាតិចិនធ្វើសកម្មភាពឆបោកតាមអនឡាញតែងតែបានដឹងមុនអំពីសកម្មភាពចុះបង្ក្រាបរបស់សមត្ថកិច្ច ហើយពួកគេក៏បានជម្លៀសជនបរទេសចេញពីទីតាំងមួយទៅទីតាំងមួយ។
អ្នកឃ្លាំមើលថា រដ្ឋាភិបាលមិនស៊ើបអង្កេត លើឧកញ៉ា កុក អាន ពាក់ព័ន្ធ គឺជាកម្សោយនៃប្រព័ន្ធតុលាការ
លោក កុក អាន បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដើម្បីនិយាយ លាងសម្អាតខ្លួន និង អះអាងថា ខ្លួនគឺជាមនុស្សស្អាតស្អំ ទាំងដែលគ្មានការស៊ើបអង្កេតឱ្យបានត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ ដូចជា តុលាការ ជាដើម។














