ស្លាក: សង្គ្រាមខ្មែរថៃ

ជនភៀសសឹក​ជិត​២០០​គ្រួសារ​នៅ​​ឧត្តរមានជ័យ​ត្អូញត្អែរ​ពី​ជីវភាព​ខ្វះខាត និង​ពិបាក​រស់នៅ​ពេល​ភ្លៀង​ធ្លាក់​ម្ដងៗ

0
ជនភៀសសឹក​រស់នៅ​ក្រោម​តង់​កៅស៊ូ​ជាង ២០០​គ្រួសារ នៅ​ស្រុក​ចំនួន​២ ក្នុង​ខេត្ត​ឧត្តរមានជ័យ ត្អូញត្អែរ​ពី​ជីវភាព​ខ្វះខាត និង ពិបាក​រស់នៅ ពេល​មាន​ភ្លៀង​ធ្លាក់ រួម​នឹង​ខ្យល់​កន្ទ្រាក់ ម្ដងៗ ។ ទន្ទឹមគ្នា​នោះ ជនភៀសសឹក​មួយចំនួន នៅតែ​ពុំ​ទាន់​ដឹង​ច្បាស់​ថា​រដ្ឋាភិបាល នឹង​ដោះស្រាយ​បញ្ហា​ជូន​គាត់​បែប​ណា​នោះ​ទេ ខណៈ​ការ​ផ្ដល់​ផ្ទះ​បណ្ដោះអាសន្ន​ក៏​គ្មាន។បើ​ទោះជា​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​រៀបចំ​ផ្ទះ​ថ្មី និង​ផ្ទះ​បណ្ដោះអាសន្ន​រាប់ពាន់​ខ្នង​ផ្ដល់​ឱ្យ​ជនភៀសសឹក ដែល​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ក្រោយពី​ថៃ...

យោធា​ថៃ​ពង្រីក​កម្លាំង និង​ធ្វើ​របង​តាម​ព្រំដែន​គោក​ជាប់​នឹង​កម្ពុជា

0
យោធា​ថៃ​បាន​ពង្រឹងកម្លាំង​ការពារ​ព្រំដែន និង​បង្កើត​គម្រោង​សាងសង់ របង​ធម្មជាតិ នៅ​តាម​ព្រំដែន​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ ជាច្រើន​តំបន់ ដើម្បី​ធ្វើជា ខ្សែបន្ទាត់​ព្រំដែន និង​យក​ធ្វើជា​កំពែង​ទុក​ការពារ​ក្នុងករណី​មាន​សង្គ្រាម​។

រដ្ឋាភិបាល​កម្ពុជា​បាន​បណ្ដែត​បណ្ដោយ​ឱ្យ​យន្តហោះ​ស៊ើបការណ៍​ថៃ​ហោះ​ចូល​ដី​ខ្មែរ​តាម​អំពើ​ចិត្ត

0
ទន្ទឹមគ្នា​នោះ​កងទ័ព​ខ្មែរ​ដែល​យាមកាម​តាម​ព្រំដែន​បាន​ត្រឹមតែ​ឈរ​មើល និង​ខ្លះទៀត រត់​ចូល​ព្រៃ ដើម្បី​បិទបាំង​ខ្លួន​ពេល​ឃើញ​យន្តហោះ​ថៃ ចូល​ដី​ខ្មែរ​ម្ដងៗ។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត យក​ច្បាប់​សមុទ្រ UNCLOS មក​ប្រើ​ដើម្បី​ទប់​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ

0
ការ​អះអាង​នេះ​ស្របគ្នា ទៅ​និង​ការ​លើក​ឡើង របស់​មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថា កម្ពុជា នឹង​ប្រើ​ច្បាប់​អន្តរជាតិ ជាពិសេស យន្តការ​នៃ​ការផ្សះផ្សា​ដោយ​ចាប់បង្ខំ ប្រសិនបើ​ថៃ លុបចោល​ដោយ​ឯកតោភាគី MoU ២០០១ ស្ដីពី​តំបន់​ទាមទារ​ត្រួត​គ្នា​កម្ពុជា​-​ថៃ។

រដ្ឋាភិបាល​រក្សា​ភាព​ស្ងៀមស្ងាត់ ករណី​ទាហាន​ថៃ​រាយ​បន្លា​លួស​នៅ​ព្រំដែន​ខេត្តបាត់ដំបង

0
មន្ត្រី​គណបក្សប្រឆាំង​បារម្ភ​ថា ភាព​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល នឹង​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​បាត់បង់​ទឹកដី​ទៅកាន់​ភាគី​ថៃ ដោយ​មិន​ចាំបាច់​ធ្វើសង្គ្រាម​នោះ​ឡើយ។

ថៃ​បន្ត​អភិវឌ្ឍ​និង​ត្រៀម​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​ចំនួន​បី ក្រោយ​ដណ្ដើម​យក​ពី​កម្ពុជា ក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​តាម​ព្រំដែន

0
ថៃ​បាន​ប្រកាស​ថា ក្រោយ​ការ​ជួសជុល​រួច ប្រាសាទ​ទាំងនោះ​នឹង​ត្រូវ​អភិវឌ្ឍ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ម្ដងទៀត ក្រោយ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​វិល​ទៅ​រក​សភាព​ដើម​វិញ ដោយ​ប្រទេស​ថៃ នឹង​កាន់កាប់​ប្រាសាទ​ទាំង​បី​នេះ​ផ្ដាច់មុខ។

យោធា​ថៃ​ប្រកាស​ត្រៀម​កម្លាំង​ចូល​ឈ្លានពាន​កម្ពុជា​នៅ​ព្រំដែន​ខេត្តបាត់ដំបង

0
អ្នកឃ្លាំមើល​លើកឡើង​ថា យោធា​ថៃ​កំពុង​ប្រឌិត​សាច់រឿង​ដើម្បី​យក​លេស​ចូល​ឈ្លានពាន​កម្ពុជា ខណៈ​តំបន់​ដែល​ថៃ​យក​មក​អះអាង​នេះ ជា​តំបន់​មិនដែល​មាន​ទំនាស់​នោះ​ឡើយ។

គណបក្ស​កម្លាំង​ជាតិ​មិន​គាំទ្រ​ឲ្យ​យក​ក្មេង​ទំនើង​ទៅ​បម្រើ​ការងារ​នៅ​ជួរមុខ

0
ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​បង្កើត​ច្បាប់ យក​ក្មេង​ទំនើង​ទៅ​បម្រើ​ការងារ​នៅ​ជួរមុខ ឬ​នៅ​តាម​ព្រំដែន​ដែល​កំពុង​មាន​ជម្លោះ។

យោធា​ថៃ​ពង្រីក​សកម្មភាព​ឈ្លានពាន​មក​លើ​កម្ពុជា នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្តបាត់ដំបង

0
មន្ត្រី​គណបក្សប្រឆាំង​យល់ថា សកម្មភាព​របស់​យោធា​ថៃ គឺជា​ការពង្រីក​ការឈ្លានពាន​ក្រោយ​សង្គ្រាម ខណៈ​ខេត្តបាត់ដំបង គ្មាន​តំបន់​ដែល​ថៃ​ទាមទារ​នោះ​ឡើយ។

ភាគី​ថៃ​ថា សំឡេង​ផ្ទុះ​ចំពេល​កម្ពុជា​ដឹកនាំ​អ្នកសង្កេតការណ៍​បរទេស​ទៅ​មើល​តំបន់​អូរស្មាច់​ជា​សំឡេង​ផាវ

0
ក្រសួងការពារជាតិ​កម្ពុជា អះអាង​ថា យោធា​ថៃ បាន​ផ្ទុះអាវុធ​ចំនួន ៥​លើក ក្នុង​ពេល​ក្រសួងការពារជាតិ បាន​នាំ​ក្រុម​អនុព័ន្ធយោធា​បរទេស (MACPP) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​សង្កេតការណ៍​នៅ​ច្រក​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃទី​២៩ ខែ​មេសា​នេះ។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។