គណបក្សក្រៅរដ្ឋាភិបាលបន្តរងការគាបសង្កត់សិទ្ធិសេរីភាពនយោបាយ
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា កាលណារដ្ឋាភិបាលធ្វើទុក្ខបុកម្នេញសេរីភាពគណបក្សក្រៅ រដ្ឋាភិបាលនោះ លទ្ធផលបោះឆ្នោតខាងមុខ មិនអាចទទួលយកបានទេ ហើយនឹងប៉ះពាល់ដល់ដំណើរការ ជាតិទាំងមូល។
យុវជនវ័យក្មេងមួយរូបទៀត ត្រូវជាប់ពន្ធនាគារ៤ឆ្នាំ ដោយសាររិះគន់រដ្ឋាភិបាល និងបញ្ហាព្រំដែនកម្ពុជា-ថៃ
មន្ត្រីសិទ្ធិមនុស្សបារម្ភថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋបន្តរឹតត្បិត ដោយសារការអនុវត្តច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ។
សង្គមស៊ីវិលមើលឃើញផ្សេងពីអ្វីដែលលោក ហ៊ុន សែន ប្រាប់មន្ត្រីUN ថា កម្ពុជាបើកចំហសេរីភាពបញ្ចេញមតិ
ការលើកឡើងនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលឆ្លើយតបថា ស្ថានភាពសិទ្ធិមនុស្សគួរតែវាយតម្លៃតាមការអនុវត្តជាក់ស្តែង មិនមែនត្រឹមការអះអាងរបស់រដ្ឋាភិបាលនោះទេ។
សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសសកម្មជននយោបាយ និងយុវជនសង្គម ៤រូបរឿងបញ្ចេញមតិ
មេធាវី និងមន្ត្រីសិទ្ធិមនុស្ស យល់ឃើញដូចគ្នាថា សាលក្រមរបស់តុលាការកាត់ទោសពួកកាត់ទាំង៤រូប មិនសមហេតុផល និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។
លោក ហ៊ុន ម៉ាណែត រងការរិះគន់ថា កំពុងបន្តភូតកុហករឿងបើកសេរីភាពបញ្ចេញមតិ
ប៉ុន្តែទន្ទឹមគ្នានោះ លោកនិយាយឌឺដង ទៅកាន់អ្នកវិភាគមួយចំនួននៅក្រៅប្រទេស ដែលតែងតែរិះគន់រដ្ឋាភិបាល រឿងបង្កើតកំហុសយុទ្ធសាស្ត្រ ធ្វើឱ្យថៃឈ្លានពាន ទឹកដីខ្មែរអស់ជាច្រើនទីតាំង ដែលលោកចាត់ទុកអ្នករិះគន់ទាំងនោះ ថា ជាមនុស្សមាន«អំនួត»ហួសហេតុ។
ជនភៀសខ្លួនប្រឈមការលំបាក បន្ទាប់ពីអាជ្ញាធរថៃរឹតបន្តឹងជនបរទេសខុសច្បាប់ ក្រោយជម្លោះព្រំដែន
មន្ត្រីសង្គមស៊ីវិល អំពាវនាវឲ្យអាជ្ញាធរថៃគួរមានការយោគយល់ និងអត់ឱនឲ្យជនភៀសខ្លួនខ្មែរ ដែលមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។
អ្នករាយការណ៍ពិសេស UN ចុះវាយតម្លៃសិទ្ធិមនុស្សនៅកម្ពុជា ខណៈសង្គមស៊ីវិលស្នើបើកលំហសេរីភាពឡើងវិញ
ការលើកឡើងនេះ ខណៈលោក ថម អេនឌ្រូ កំពុងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីប្រមូលព័ត៌មាន និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស។
កូដករណាហ្គាវើលដ៍បន្តចេញតវ៉ាស្វែងរកដំណោះស្រាយ ក្រោយវិវាទអូសបន្លាយជិត ៥ឆ្នាំ
អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ NagaWorld ដែលបន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុន NagaWorld នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នេះ អះអាងថា វិវាទការងារដែលអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំមកនេះ នៅតែមិនទាន់អាចបញ្ចប់បាន ដោយសារតែសំណើសំខាន់ៗរបស់កម្មករ ជាពិសេសការទទួលយកសមាជិកសហជីព និងបុគ្គលិកដែលត្រូវបានបញ្ឈប់ឱ្យចូលធ្វើការវិញ មិនទាន់ត្រូវបានដោះស្រាយ។អតីតបុគ្គលិក ណាហ្គាវើលដ៍ NagaWorld និងជាកូដករ អ្នកស្រី អ៊ូច ចាន់សុភារី បានប្រាប់អ្នកសារព័ត៌មានថា...
ប្រពន្ធលោក ហុក រ៉េន ចាត់ទុកការដាក់ពន្ធនាគារប្ដីមានពិការភាព ៤ឆ្នាំករណីព្រំដែនជារឿងអយុត្តិធម៌
អ្នកឃ្លាំមើល លើកឡើងថា ការផ្តន្ទាទោស លោក ហុក រ៉េន គឺជាការបំពានសេរីភាពពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និង រំលោភលើបទដ្ឋានអន្តរជាតិស្ដីពីការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិ
តុលាការផ្ដន្ទាទោសអ្នកសារព័ត៌មានម្នាក់ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ បន្ទាប់ពីរាយការណ៍រឿងទាហានជួរមុខខ្វះទឹកប្រើប្រាស់
ប្រពន្ធលោក លួត សុផល អះអាងថា មិនទទួលយកបានទេ ពីព្រោះ ប្ដីលោកស្រី ផ្សាយការពិត និង តែងតែជួយកងទ័ព។ រីឯអ្នកឃ្លាំមើលថា លោក លួត សុផល គ្មានកំហុសទេ ហើយលោកធ្វើការដើម្បីបម្រើប្រយោជន៍សាធារណៈ ប៉ុណ្ណោះ។



















