លីកាដូ​ថា អ្នក​ជាប់ឃុំ​ដោយ​ការ​ប្រើ​សិទិ្ធ​កើនឡើង​ខ្ពស់​បំផុត ដែល​មិន​ធ្លាប់​មាន ក្នុង​ពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ

0
មន្ត្រី​សិទ្ធិ​មនុស្ស លើកឡើង​ថា កំណើន​នេះ គឺ​ដោយសារ​រដ្ឋាភិបាល ដើរ​ប្រាសចាក​គន្លង​រដ្ឋធម្មនុញ្ញ និង​ការប្រើប្រាស់​អំណាច​តុលាការ​ជា​ឧបករណ៍​បំបិទ​សិទ្ធិ​ពលរដ្ឋ។

តុលាការ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​ស្ត្រី​អ្នកកាសែត​ពលរដ្ឋ ដែល​សកម្ម​រឿង​ព្រំដែន និង​បញ្ហា​សង្គម

0
សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​សោកស្ដាយ និង​ចាត់ទុក​ការសម្រេច​នេះ ថា​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​សេរីភាព បញ្ចេញមតិ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះលែង​អ្នកសារព័ត៌មាន​កម្ពុជា​ជា​បន្ទាន់

0
អង្គការ​នេះ ចាត់ទុក​ការ​ឃុំខ្លួន លោក លួត សុផល រយៈពេល​ប្រាំ​មួយ​ខែ​មក​ហើយ នេះ​ជា​ការ​សងសឹក​ទៅ​នឹង​ការ​រាយការណ៍​របស់​លោក​អំពី​បញ្ហា​ខ្វះខាត​ទឹក​ស្អាត​ដែល​បាន​ជះឥទ្ធិពល​ដល់​កងទ័ព​កម្ពុជា ក្នុងអំឡុងពេល​ជម្លោះព្រំដែន ជាមួយ​ប្រទេស​ថៃ។

តុលាការ​ភ្នំពេញ​​បើកសវនាការ​លើ​សំណុំរឿង​​អតីត​ព្រះសង្ឃ លោក ជា វុទ្ធី

0
ទោះជា​យ៉ាងណា ខ្លឹមសារ​មួយចំនួន​ដែល​ត្រូវ​បាន​អាន ត្រូវ​បាន​លើកឡើង​ថា មិន​ពាក់ព័ន្ធ​នឹង​លោក ជា វុទ្ធី ទេ ប៉ុន្តែ​ជា​អង្គ​ហេតុ​ដែល​ទាក់ទង​នឹង​លោក ធូ វ៉ាឃីម ជា​សមាជិក​ក្នុង​ក្រុម​ជជែក​ពិភាក្សា​ឯកជន ដែល​បាន​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម។

អ្នករាយការណ៍​ពិសេស​UN ជំរុញឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស ខណៈ​កម្ពុជា​ប្រឈម​វិបត្តិ​ព្រំដែន ឆបោក​អន​ឡាញ និង​ការបោះឆ្នោត​

0
លោកថា បញ្ហា​ប្រឈម​បច្ចុប្បន្ន​របស់​កម្ពុជា ក៏​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​នេះ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​លើ​ការគោរព​សិទ្ធិមនុស្ស​តាមរយៈ​សកម្មភាព​ជាក់ស្តែង​ផង​ដែរ។

អង្គការ​សង្គម​ស៊ីវិល ថា​អ្នកសារព័ត៌មាន និង​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​បន្ត​ប្រឈម​ការ​យាយី​ផ្លូវច្បាប់

0
ការ​រឹតត្បិត​ទាំងនេះ​ភាគច្រើន​កើតឡើង​តាមរយៈ​ការអនុវត្ត​ក្រមព្រហ្មទណ្ឌ​លើ​អ្នក​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម សកម្មជន​នយោបាយ និង​អ្នកសារព័ត៌មាន ដែល​រាយការណ៍ ឬ​បញ្ចេញ​ទស្សនៈ​អំពី​បញ្ហា​សង្គម។

អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត មិនក្លាហានបង្ហាញលទ្ធផល​ជំនួប​ជាមួយ​អ្នករាយការណ៍​ពិសេស​អ.ស.បរឿង​សិទ្ធិមនុស្ស​

0
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួបពិភាក្សា​ជាមួយ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ គឺ លោក ថម អេនឌ្រូ (Thom Andrews) ប៉ុន្តែ​មិនបាន​បញ្ចេញ​ខ្លឹមសារ នៅក្នុង​ជំនួប​នោះ​ឡើយ​

លោក ហ៊ុន ម៉ាណែត លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​ហាម​ប្រើ​ភាសា អសុរោះ

0
ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​យល់ថា ការអនុវត្ត​ជាក់ស្ដែង ហាក់​ដើរ​ផ្ទុយ​នឹង​ការ​អះអាង​របស់​លោក ហ៊ុន ម៉ា​ណែ​ត ពីព្រោះ ពលរដ្ឋ​នៅតែ​បន្ត​រង​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ និង​គំរាមកំហែង នៅពេល​ហ៊ាន​បញ្ចេញមតិ រឿង​អយុត្តិធម៌​សង្គម ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​សមរម្យ។

តុលាការ​ផ្ដន្ទាទោស​​អ្នកកាសែត​អនឡាញ លោក ហែម វណ្ណា ដាក់​ពន្ធនាគារ ៦​ខែ ដោយ​ព្យួរ​ទោស

0
ចាងហ្វាង​កាសែត​អន​ឡាញ លោក ហែម វណ្ណា បាន​អនុវត្ត​ទោស​រួចរាល់​ចំនួន ២​ខែ ៣​ថ្ងៃ ហើយ​ទោស​ដែល​នៅសល់​ទាំងអស់​តុលាការ​សម្រេច​ឲ្យ​ព្យួរ។

បណ្តាញ​យុវជន​កម្ពុជា​សកល​ថ្កោលទោស​​ករណី​បន្ត​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ

0
អង្គការ​សង្គម​ស៊ីវិល​ក្រៅប្រទេស​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​កន្លងមក​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស។

អ្នកឃ្លាំមើលរិះគន់​ថា ការ​បង្ក្រាប​ឆបោក​អនឡាញ​មិន​ទាន់​អាច​កំណត់​គោលដៅ​អ្នក​មាន​អំណាច

0
យុទ្ធនាការបង្ក្រាបប្រតិបត្តិការ​ឆបោក​តាមអនឡាញ​នៅ​កម្ពុជា កំពុងរងការ​ចោទសួរ​ថា តើ​អាជ្ញាធរ​កំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែ​ចាត់​វិធានការ​លើបុគ្គលិក​ថ្នាក់​ទាប និងជនបរទេសប៉ុណ្ណោះ។