អតិថិជន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ អស់​សង្ឃឹម​ទទួល​បាន​លុយ​មកវិញ

0
អ្នកឃ្លាំមើល​ថា ជនរងគ្រោះ​មិន​គួរ​នាំគ្នា​សំងំ​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ និង​គួរ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន តូ និង​ធនាគារជាតិ​ចេញមុខ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់។

ក្រសួង​មហាផ្ទៃ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ចំនួន​៩៨​កន្លែង​នៅ​ដើមឆ្នាំ​២០២៦

0
អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ក្រាប​ទៅលើ​ប្រព័ន្ធ​ដែល​ផ្តល់​លទ្ធភាព​ឲ្យ​ឧស្សាហកម្ម​ឆបោក​នេះ កើតឡើង ពោល​គឺ​មិន​ត្រឹមតែ​បង្ក្រាប​លើ​អាគារ​ដែល​បម្រើ​សកម្មភាព​បោកប្រាស់​នោះ​ទេ។

ធនាគារ APD របស់​កូនប្រុស​អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច​កំពុង​បង្កក​លុយ​អតិថិជន

0
ការ​ផ្អើល​នាំគ្នា​សម្រុក​ដក​លុយ​នេះ កើតឡើង​បន្ទាប់ពី​ធនាគារ​ប្រកាស​បង្កក​លុយ​អតិថិជន​បណ្ដោះអាសន្ន​ក្រោម​ហេតុផល​ថា កំពុង​ថែទាំ ឬ​ជួសជុល​ប្រព័ន្ធ​ប្រតិបត្តិការ។

គ្រួសារ​ជនរងគ្រោះ​ទទូច​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​រក​យុត្តិធម៌ ក្រោយ​អាជ្ញាធរ​ខេត្តក្រចេះ​បាញ់​យុវជន​ម្នាក់​ស្លាប់ និង​មិន​ទទួលខុសត្រូវ

0
មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ក្នុង​រឿង​នេះ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ចំណុច ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ចុះ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។

អ្នកសារព័ត៌មាន​ជាប់​ទោស​ករណី​ព្រំដែន​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង​ដោះលែង​ពួកគាត់

0
អ្នកជំនាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល​សង្ឃឹម​ថា សាលាឧទ្ធរណ៍​បាត់ដំបង នឹង​ពិចារណា​ចំពោះ​សំណើ​របស់​អ្នកសារព័ត៌មាន​ទាំងពីរ និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ នៅ​ចុងខែ​មីនា​ខាងមុខនេះ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​​ថៃ​បារម្ភ​គ្មាន​ការងារ​ធ្វើ​ពេល​មក​ខ្មែរ​វិញ ខណៈ​ថៃ​ប្រកាស​លែង​ទទួល​ពលរដ្ឋ​ខ្មែរ

0
ទន្ទឹមគ្នា​នោះ ពួកគាត់​ថា​ថៅកែ​ថៃ ភាគច្រើន ដែល​បាន​ធានា​សុវត្ថិភាព​ជូន​ពលករ​ខ្មែរ​កន្លងមក ក៏​លែង​ហ៊ាន​ធានា​សុវត្ថិភាព​ទៀត​នោះ​ដែរ ព្រោះតែ​អាជ្ញាធរ​ថៃ ដាក់​សម្ពាធ​មក​លើ​ពួកគាត់​ខ្លាំងពេក។

ក្រសួងទេសចរណ៍​អំពាវនាវ​ឲ្យ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា

0
ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​១១ ខែមីនា បាន​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស បន្ត​ធ្វើ​ដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា។

ក្រសួងការបរទេស​កម្ពុជា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​មជ្ឈិមបូព៌ា​ថែរក្សា​សុវត្ថិភាព

0
ក្រសួងការបរទេស​កម្ពុជា ប្រកាស​ថា ប្រជាពលរដ្ឋ​កម្ពុជា រួម​ទាំង​សិស្ស​-​និស្សិត​សរុប ៥៩៥​នាក់ ដែល​កំពុង​ស្នាក់នៅ​តំបន់​មជ្ឈិមបូព៌ា បាន​រក្សា​ការប្រុងប្រយ័ត្ន​យ៉ាង​ខ្ជាប់ខ្ជួន និង​មាន​សុវត្ថិភាព​ទាំងអស់គ្នា។

អាជ្ញាធរ​មិន​បាន​ចាប់ខ្លួន​មេខ្លោង​ធំៗ​ដាក់គុក​ក្នុង​ពេល​​ចុះ​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ

0
ថ្វីត្បិតតែ​មានការ​បង្ក្រាប ក៏​រដ្ឋាភិបាល​មិនបាន​ចាប់​មេខ្លោង​ធំៗ​ដែល​ពាក់ព័ន្ធ​យក​មក​អនុវត្ត​ច្បាប់​នោះ​ទេ ដែល​ធ្វើ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ធំៗ​នៅ​អាច​បន្ត​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ដដែល។

លោក ដុង លីឆេង ពី​ឧក្រិដ្ឋជន​នៅ​ចិន​ក្លាយជា​អ្នកជំនួញ​ស្និទ្ធ​នឹង​ត្រកូល ហ៊ុន និង​មាន​សញ្ជាតិ​ខ្មែរ

0
មហាសេដ្ឋី​ខ្មែរ​ដើមកំណើត​ចិន លោក ដុង លីឆេង (Dong Lecheng) គឺជា​អ្នកជំនួញ​ធំ​រកស៊ី​លើ​វិស័យ​បន​ល្បែង​កាស៊ីណូ និង​មានកេរ្តិ៍ឈ្មោះ​អាស្រូវ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋកម្ម​មិន​ខុសពី​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) នោះ ទេ​។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះលែង​អ្នកសារព័ត៌មាន​កម្ពុជា​ជា​បន្ទាន់

0
អង្គការ​នេះ ចាត់ទុក​ការ​ឃុំខ្លួន លោក លួត សុផល រយៈពេល​ប្រាំ​មួយ​ខែ​មក​ហើយ នេះ​ជា​ការ​សងសឹក​ទៅ​នឹង​ការ​រាយការណ៍​របស់​លោក​អំពី​បញ្ហា​ខ្វះខាត​ទឹក​ស្អាត​ដែល​បាន​ជះឥទ្ធិពល​ដល់​កងទ័ព​កម្ពុជា ក្នុងអំឡុងពេល​ជម្លោះព្រំដែន ជាមួយ​ប្រទេស​ថៃ។