ស្លាក: ឆបោកតាមអនឡាញ
អ្នកឃ្លាំមើលសង្គមថា អន្តរជាតិនឹងចាត់ការបន្ថែមលើរដ្ឋាភិបាលដែលពាក់ព័ន្ធជាមួយបណ្ដាញឧក្រិដ្ឋកម្មអនឡាញ
អ្នកឃ្លាំមើលសង្គម អះអាងថា សហគមន៍អន្តរជាតិ កំពុងត្រៀមចាត់ការបន្ថែមទៀត លើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ដោយសារគេអាចបារម្ភថារបបផ្ដាច់ការបែបឧក្រិដ្ឋកម្មក្នុងសម័យឌីជីថល
សមត្ថកិច្ចបង្ក្រាបទីតាំងអគារឆបោកអនឡាញរបស់ ចេន ហ្ស៊ី និងឃាត់ខ្លួនជនបរទេសជាច្រើននាក់
អ្នកឃ្លាំមើលលើកឡើងថា អគារពាណិជ្ជកម្មរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី នៅកម្ពុជាកំពុងទទួលបានការកាងការពារពីរដ្ឋាភិបាលត្រកូល «ហ៊ុន» និងមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បីបន្តគ្រប់គ្រង និងពង្រីកបណ្ដាញឧស្សាហកម្មឆបោកតាមអនឡាញ។
អ្នកជំនាញបំភ្លឺជូនគណៈកម្មាធិការពិសេសរបស់សភាអាមេរិកអំពីឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា
អ្នកជំនាញ បានព្រមានថា ប្រទេសកម្ពុជា កំពុងក្លាយជា“ស្ថាបត្យកម្មរដ្ឋឆបោក” រឺ«រចនាសម្ព័ន្ធរដ្ឋឆបោក» ដោយសារបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន មកពីប្រទេសចិន បានជ្រៀតចូលទៅក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈប្រព័ន្ធបីស្រទាប់ រួមមាន ទុនបរទេស ការការពារពីឧកញ៉ាក្នុងស្រុក និងអ្នកសម្របសម្រួលនយោបាយកម្រិតកំពូល។
អាជ្ញាធរបន្តបណ្ដេញជនជាតិចិនជាង ៦រយនាក់ចេញពីកម្ពុជាពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ
បណ្ដាខេត្តមួយចំនួននៃប្រទេសកម្ពុជានៅតែជាជម្រករបស់បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញដែលសមត្ថកិច្ចបង្ក្រាបមិនចេះអស់ ខណៈចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលក៏រងការរិះគន់ថា ពុំសូវមានប្រសិទ្ធភាព។
យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាប្រៀបបីដូចជាការ «ចាប់ក្ដាមដាក់ចង្អេរ»
អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មលើកឡើងថា យុទ្ធនាការបង្ក្រាបអំពើឆបោកតាមអនឡាញរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រៀបបីដូចជាការ «ចាប់ក្ដាមដាក់ចង្អេរ» ព្រោះអាជ្ញាធរមិនបានបង្ក្រាបឱ្យចំមេខ្លោងគោលដៅពិតប្រាកដ ដែលធ្វើឱ្យបណ្ដាញឧក្រិដ្ឋជនតែងតែជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត។
រដ្ឋាភិបាលត្រកូល «ហ៊ុន» មិនខ្វល់រឿងក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ប្លន់លុយពលរដ្ឋ
ជនរងគ្រោះ និងអ្នកឃ្លាំមើលលើកឡើងថា ភាពស្ងៀមស្ងាត់នេះកំពុងបង្កើតជាវប្បធម៌និទ្ទណ្ឌភាព និងជាគំរូអាក្រក់ឱ្យក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងទៀតអាចបន្តលួចលុយរបស់អតិថិជនបន្ថែមទៀត។
រដ្ឋាភិបាលត្រកូល ហ៊ុន នៅតែរងការរិះគន់ថា គ្មានឆន្ទៈនយោបាយបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
ពួកគាត់ព្រមានថា បើរដ្ឋាភិបាលត្រកូល ហ៊ុន នៅតែបន្តឱបក្រសោបការពារមន្ត្រីឧកញ៉ាគ្រាក់ៗដែលពាក់ព័ន្ធឧក្រិដ្ឋកម្មនោះសេដ្ឋកិច្ចជាតិនឹងកាន់តែខ្ទេចខ្ទាំ ហើយកេរ្តិ៍ឈ្មោះកម្ពុជានឹងកាន់តែអាប់ឱនលើឆាកអន្តរជាតិបន្ថែមទៀត។
អ្នកឃ្លាំមើលសង្គមថា សភាមិនដេញដោលមន្ត្រីជាន់ខ្ពស់រឿងឆបោកអនឡាញ បង្ហាញថា ស្ថាប័នកំពូលរបស់ជាតិស្ថិតក្នុងដៃបក្សតែមួយការពារឧក្រិដ្ឋជន
ការអះអាងនេះ គឺបន្ទាប់ពី រដ្ឋសភាកម្ពុជា អះអាងថា មិនមានគម្រោងកោះហៅសមាជិករដ្ឋាភិបាលមកសាកសួរពីចំណាត់ការលើឧក្រិដ្ឋកម្មឆបោកអនឡាញនោះទេ ដោយសារតែរដ្ឋាភិបាល បានអនុវត្តច្បាប់ដោយមានប្រសិទ្ធភាពនិងជឿទុកចិត្តបាន។
លោក ហ៊ុន តូ បដិសេធមិនទទួលខុសត្រូវរឿងលុយអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ
ក្មួយប្រុសបង្កើតប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងត្រូវជាបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ប្រកាសថា លោកមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) នោះទេ និងបដិសេធទទួលខុសត្រូវចំពោះអតិថិជនដែលបានបាត់បង់លុយដោយសារតែក្រុមហ៊ុន ហួយវ័ន ផេ លួចយកពីគណនី។ លោក ហ៊ុន តូ អះអាងបែបនេះក្រោយជនរងគ្រោះជាច្រើននាក់បានបាត់បង់លុយពីគណនីហួយវ័ន...
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បរាជ័យលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា
ការលើកឡើងនេះ បើទោះជាបីជាក្រសួងមហាផ្ទៃកម្ពុជា សហការជាមួយស្ថានទូតចិន បន្តបណ្តេញជនជាតិចិនពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ ចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ក្តី។














