កូន​អ្នក​មាន​អំណាច​បើកឡាន​បុក​ពលរដ្ឋ ៦​នាក់​ស្លាប់​នៅ​ខេត្ត​បាត់ដំបង​សារភាព​ថា រូបគេ​ជា​ជន​បង្ក

0
អ្នកឃ្លាំមើល​រិះគន់​ថា ការ​ពន្យារ​ពេល​នាំ​ជន​បង្ក​មក​អនុវត្ត​ច្បាប់ គឺជា​កលល្បិច​របស់​ឪពុក​របស់​ជន​បង្ក​ដែល​មាន​ទាំង​អំណាច និង​ទឹក​លុយ​ក្នុង​ការ​ឃុបឃិត​ជាមួយ​បក្ខពួក​របស់​ខ្លួន ដើម្បី​ជួយ​ឱ្យ​កូនប្រុស​អាច​គេច​ផុត​ពី​ការ​ទទួល​ទោស​តាមផ្លូវ​ច្បាប់។

អ្នកឃ្លាំមើល​ថា សារ​លោក ហ៊ុន ម៉ាណែត មិន​អាច​ស្អំ​ចិត្ត​មហាជន​រឿង​កូន​អ្នកធំ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស ៦​នាក់​បាន​ឡើយ

0
ប្រតិកម្ម​នេះ កើតឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​តាម​ចាប់​ជន​បង្ក​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ក្រោយ​មហាជន​រិះគន់​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ។

ប្រពន្ធ​លោក ភុន យុទ្ធ ទទូច​ឲ្យ​តុលាការ​ខេត្ត​តាកែវ​ដោះលែង​ប្ដី​វិញ

0
ប្រពន្ធ​របស់​លោក ភុន យុទ្ធ ស្នើ​ឲ្យ​តុលាការ​ដោះលែង​ប្ដី​វិញ ដោយ​ថា ការ​ចាប់ និង​ឃុំខ្លួន​ប្ដី​របស់​លោក​ស្រី​ជា​លើក​ទី​៣ នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​និង​ការសិក្សា​របស់​កូន​។

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក កាលពី​២៩​ឆ្នាំមុន

0
ពួកគាត់​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ប្រឹងប្រែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ទេ មានន័យថា រដ្ឋាភិបាល ពុំ​មាន​ឆន្ទៈ​លុបបំបាត់ អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា នោះ​ឡើយ។

សង់ត្រាល់​រក្សា​ជំហរ​ការពារ​ការ​រក​ឃើញ​ថា ពលករ​ខ្មែរ​ពិបាក​រក​ការងារ​ធ្វើ និង​ជំពាក់​បំណុល​កើនឡើង

0
ការ​បញ្ជាក់​ជាថ្មី​នេះ ក្រោយពី​ក្រសួង​ការងារ​បាន​បដិសេធ ដោយ​អះអាង​ថា បច្ចុប្បន្ន​មាន​អតីត​ពលករ​ខ្មែរ​ជាង​៦៥​ម៉ឺន​នាក់ ទទួល​បាន​ការងារ​ធ្វើ​ទ្រង់ទ្រាយ​ធំ ក្រោយពី​មាន​ការ​ជួយ​សម្របសម្រួល​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

អង់គ្លេស​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុមហ៊ុន «លេជេន» នៅ​កម្ពុជា និង​បណ្ដាញ​ឆបោក​ជាច្រើន​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី

0
មេខ្លោង​ធំ និង​ជា​ម្ចាស់​ក្រុមហ៊ុន លេជេន ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​លោក ហ៊ុន តូ និង​ឧក្រិដ្ឋជន ចេន ហ្ស៊ី ដែល​បាន​បង្កើត​ឧទ្យាន​មួយ​កន្លែង​នៅ​ខេត្តព្រៃវែង ដើម្បី​សាងសង់​អគារ​សម្រាប់​បង្ខាំង​មនុស្ស​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ទប់ស្កាត់​បទល្មើស​​អនឡាញ​​កុំឱ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ

0
អ្នកវិភាគ​ថា ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡា​នេះ ទំនងជា​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ខណៈ​បញ្ហា​នេះ​បាន​ចាក់ស្រេះ​យ៉ាង​ជ្រៅ ហើយ​ពុំ​ទាន់​ចាប់​មេខ្លោង​ធំៗ ជា​ជនជាតិ​ខ្មែរ​មក​ផ្ដន្ទាទោស។

ក្រុមហ៊ុន​ទូទាត់​លុយ​ខុសច្បាប់​នៅ​កម្ពុជា​កំពុង​កើនឡើង ខណៈ​អាជ្ញាធរ​មិន​ចាត់​វិធានការ​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ

0
ធនាគារជាតិ​នៃ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អំពើ​ឆបោក​តាម​អនឡាញ និង​ការខាតបង់​លុយកាក់​ដោយ​សារ​តែ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន «​ផាយ ឬ​ផាយ ផេ​» ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ហិរញ្ញវត្ថុ​ដោយ​ខុសច្បាប់​នៅ​លើ​ទឹកដី​កម្ពុជា។

មេដឹកនាំត្រកូលហ៊ុនរង​ការ​រិះគន់​ថា ផ្ដល់​ជម្រក​ឱ្យ​អ្នកជំនួញ​ឧក្រិដ្ឋជន​តៃវ៉ាន់​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់នៅ​ខេត្ត​ព្រះសីហនុ

0
ការ​រិះគន់​នេះ គឺ​ដោយសារតែ​បុរស​ជនជាតិ​តៃវ៉ាន់​រូប​នោះ​គឺជា​អ្នកជំនួញ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ និង​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់ និង​ត្រូវ​បាន​តុលាការ​តៃវ៉ាន់​ចេញ​ដីកាចាប់ខ្លួន​តាំងពី​ឆ្នាំ​២០២៤ មុន​ពេល​គេ​ត្រូវ​បាញ់​សម្លាប់​លើ​ទឹកដី​កម្ពុជា។

លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​ចូលចិត្ត​ឈឺឆ្អាល​រឿង​ជីវិត​ស្នេហា​ឯកជន​ពលរដ្ឋ​លើ​បណ្ដាញ​សង្គម

0
ការ​រិះគន់​នេះ ធ្វើ​ឡើង​ក្រោយ​ពី លោក ហ៊ុន សែន បាន​បង្ហោះ​សារ និង​រូបភាព រៀបរាប់​អំពី​រឿងរ៉ាវ​ស្នេហា​ឯកជន​របស់​ស្ត្រី​ម្នាក់ ដែល​មាន​ប្ដី​២ ហើយ លោក​បាន​ស្ដីបន្ទោស​ថា កំពុងតែ​បំផ្លាញ​ប្រពៃណី​ស្ត្រី​ខ្មែរ។

អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បោះពុម្ព​ប្រាក់​ថ្មី​ញឹកញាប់ អាច​ជា​សញ្ញាណមិន​ល្អ​ដល់​សេដ្ឋកិច្ច និង​អតិផរណា

0
ការលើកឡើងនេះ គឺ​ស្របពេល​ដែល​រដ្ឋាភិបាល​សម្រេចអនុញ្ញាតឱ្យធនាគារជាតិ​នៃកម្ពុជា​ចេញផ្សាយ​ក្រដាស​ប្រាក់​គំរូថ្មី ប្រភេទ ៥០.០០០ រៀល និង ១០០.០០០រៀល ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់។