ពលរដ្ឋ​នៅ​រតនគិរី​ថា មាន​ក្រុមហ៊ុន​មិន​ស្គាល់​ឈ្មោះ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​តាម​ដង​ទន្លេសេសាន​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម

0
ពួកគាត់​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​នេះ បង្ក​ផល​ប៉ះពាល់​ដល់​តំបន់​ទេសចរណ៍​សហគមន៍ ការ​ប្រកប​អាជីវកម្ម​រ៉ែ​មាស​លក្ខណៈ​គ្រួសារ និង​ការ​នេសាទ​របស់​ពលរដ្ឋ​រស់នៅ​តំបន់​នោះ។

ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន គួរ​ចុះ​សួរសុខទុក្ខ​កងទ័ព​ជួរមុខ និង​ជនភៀសសឹក​ឱ្យ​ញឹកញាប់

0
ការ​ស្នើ​នេះ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ទៅ​សួរសុខទុក្ខ តារា​កំប្លែង​ម្នាក់ ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ភ្នំពេញ និង​បង្ហោះ​រូបថត​នៅ​លើ​ហ្វេសប៊ុក។​

សមត្ថកិច្ច​បន្ត​ឆ្មក់​បង្ក្រាប​អគារ​ឆបោក​អនឡាញ​នៅ​ភ្នំពេញ ឃាត់ខ្លួន​មនុស្ស ៤៩​នាក់

0
កម្លាំង​សមត្ថកិច្ច​អះអាង​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ (Online Scam) ក្នុង​ទម្រង់ «​វិនិយោគ​ក្លែងក្លាយ​» ដោយ​ធ្វើការ​អូសទាញ និង​បោក​បញ្ឆោត​ជនរងគ្រោះ​នៅ​តាម​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ភ័យ​ពី​ការ​ខ្វះ​ប្រេង​ឥន្ធនៈ និង​ហ្គាស​ខណៈ​តម្លៃ​បន្ត​ឡើង​ខ្ពស់

0
លោក កែវ រតនៈ អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ភ័យ​ពី​ការ​ខ្វះ​ប្រេងឥន្ធនៈ និង​ហ្គាស​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ បន្ទាប់ពី​ក្រុមហ៊ុន​សូគីម៉ិច ប្រកាស​ផ្អាក​នាំចូល​ឧស្ម័ន LPG ចាប់ពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦ ស្រប​ពេល​ដែល​តម្លៃ​ប្រេង​ឥន្ធនៈ​បន្ត​ឡើង​ខ្ពស់។

មហាជន​រិះគន់​លោក ហ៊ុន ម៉ានី ពី​ការរៀបចំ​កម្មវិធី​ចូលឆ្នាំ​នៅ​ជំរំ​ភៀស​សឹក​ទាំង​ពលរដ្ឋ​កំពុង​បាត់បង់​ផ្ទះសម្បែង និង​ទឹកដី

0
មហាជន​លើកឡើង ថា លោក ហ៊ុន ម៉ា​នី មិន​ចេះ​ខ្មាស​ភាគី​ថៃ ដែល​កំពុង​កាន់កាប់​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ភៀស​សឹក បន្ទាប់ពី​ទាហាន​ថៃ​បាន​ឈ្លានពាន​ចូល​មក​គ្រប់គ្រង។

តើ​ឧក្រិដ្ឋជន តុង លីឆឹង បង្កើត​បណ្ដាញ​រកស៊ី​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​យ៉ាង​ដូចម្ដេច?

0
ឧក្រិដ្ឋជន តុង លីឆឹង (Dong Lecheng) គឺជា​អ្នកជំនួញ​ខ្មែរ​ដើមកំណើត​ចិន​ម្នាក់​ក្នុងចំណោម​ឧក្រិដ្ឋជន​ចិន​មួយ​ចំនួន​ទៀត​ដែល​គេច​ពី​ការ​ទទួលទោស​នៅ​ស្រុក​ចិន ដើម្បី​មក​ពូន​សម្ងំ​លាក់ខ្លួន​បន្ត​អាជីវកម្ម​បន​ល្បែង​នៅ​កម្ពុជា​។

អតិថិជន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ អស់​សង្ឃឹម​ទទួល​បាន​លុយ​មកវិញ

0
អ្នកឃ្លាំមើល​ថា ជនរងគ្រោះ​មិន​គួរ​នាំគ្នា​សំងំ​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ និង​គួរ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន តូ និង​ធនាគារជាតិ​ចេញមុខ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់។

ក្រសួង​មហាផ្ទៃ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ចំនួន​៩៨​កន្លែង​នៅ​ដើមឆ្នាំ​២០២៦

0
អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ក្រាប​ទៅលើ​ប្រព័ន្ធ​ដែល​ផ្តល់​លទ្ធភាព​ឲ្យ​ឧស្សាហកម្ម​ឆបោក​នេះ កើតឡើង ពោល​គឺ​មិន​ត្រឹមតែ​បង្ក្រាប​លើ​អាគារ​ដែល​បម្រើ​សកម្មភាព​បោកប្រាស់​នោះ​ទេ។

ធនាគារ APD របស់​កូនប្រុស​អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច​កំពុង​បង្កក​លុយ​អតិថិជន

0
ការ​ផ្អើល​នាំគ្នា​សម្រុក​ដក​លុយ​នេះ កើតឡើង​បន្ទាប់ពី​ធនាគារ​ប្រកាស​បង្កក​លុយ​អតិថិជន​បណ្ដោះអាសន្ន​ក្រោម​ហេតុផល​ថា កំពុង​ថែទាំ ឬ​ជួសជុល​ប្រព័ន្ធ​ប្រតិបត្តិការ។

គ្រួសារ​ជនរងគ្រោះ​ទទូច​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​រក​យុត្តិធម៌ ក្រោយ​អាជ្ញាធរ​ខេត្តក្រចេះ​បាញ់​យុវជន​ម្នាក់​ស្លាប់ និង​មិន​ទទួលខុសត្រូវ

0
មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ក្នុង​រឿង​នេះ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ចំណុច ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ចុះ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។

អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បោះពុម្ព​ប្រាក់​ថ្មី​ញឹកញាប់ អាច​ជា​សញ្ញាណមិន​ល្អ​ដល់​សេដ្ឋកិច្ច និង​អតិផរណា

0
ការលើកឡើងនេះ គឺ​ស្របពេល​ដែល​រដ្ឋាភិបាល​សម្រេចអនុញ្ញាតឱ្យធនាគារជាតិ​នៃកម្ពុជា​ចេញផ្សាយ​ក្រដាស​ប្រាក់​គំរូថ្មី ប្រភេទ ៥០.០០០ រៀល និង ១០០.០០០រៀល ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់។