ពលករខ្មែរធ្វើការនៅថៃបារម្ភគ្មានការងារធ្វើពេលមកខ្មែរវិញ ខណៈថៃប្រកាសលែងទទួលពលរដ្ឋខ្មែរ
ទន្ទឹមគ្នានោះ ពួកគាត់ថាថៅកែថៃ ភាគច្រើន ដែលបានធានាសុវត្ថិភាពជូនពលករខ្មែរកន្លងមក ក៏លែងហ៊ានធានាសុវត្ថិភាពទៀតនោះដែរ ព្រោះតែអាជ្ញាធរថៃ ដាក់សម្ពាធមកលើពួកគាត់ខ្លាំងពេក។
រដ្ឋាភិបាលគួររៀបចំគោលនយោបាយស្តុកប្រេងឲ្យបានច្រើន «ជៀសវាងហានិភ័យកើតឡើងនៅក្នុងសង្គម»
អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលរៀបចំគោលនយោបាយស្តុកប្រេងឲ្យបានច្រើន និងរកវិធីសាស្ត្រកាត់បន្ថយតម្លៃប្រេងកុំឲ្យឡើងថ្លៃហួសហេតុ ដើម្បីទប់ស្កាត់កុំឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលអាចនឹងបង្កឲ្យមានហានិភ័យ កើតឡើងនៅក្នុងសង្គម ខណៈពលរដ្ឋកំពុងព្រួយបារម្ភអំពីតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងថ្លៃ។
អ្នករត់ម៉ូតូកង់បីនៅខេត្តសៀមរាបត្អូញត្អែរថាខ្សត់ភ្ញៀវទេសចរបរទេស
អ្នករកស៊ីលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប ត្អូញត្អែរថា ចាប់តាំងពីកម្ពុជាមានរឿងអាស្រូវបញ្ហាឆបោកតាមអនឡាញ មានសង្គ្រាមថៃឈ្លានពានកម្ពុជា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ថ្មីៗនេះទៀត ភ្ញៀវទេសចរបរទេស ពុំសូវឃើញមកលេងកម្សាន្ត
ពលរដ្ឋបន្តប្រឈមតម្លៃប្រេងឡើងខ្ពស់ «បើលោក ហ៊ុន ម៉ាណែត អសមត្ថភាពគ្រប់គ្រងបរិមាណប្រេងនាំចូល»
អ្នកឃ្លាំមើលថា យន្តការបែបនេះ គឺជាការបោះបង់ចោលតួនាទីស្នូលរបស់រដ្ឋក្នុងការការពារស្ថិរភាពសេដ្ឋកិច្ចគ្រួសារពលរដ្ឋដោយសារការប្រែប្រួលតម្លៃប្រេងសកល។
អ្នកឃ្លាំមើលថា កម្ពុជាពិបាកទាក់ទាញអ្នកវិនិយោគល្អៗពីក្រៅប្រទេស បើទោះលោក ហ៊ុន ម៉ាណែត អួតអាងពីសក្ដានុពលក្នុងស្រុក
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានថ្លែងសារក្នុងកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ានឆ្នាំ២០២៦ ដោយស្វាគមន៍ចំពោះអ្នកវិនិយោគ នៅលើពិភពលោក មករកស៊ីកម្ពុជា ដោយធានានូវស្ថិរភាព និងសុវត្ថិភាព។
នយោបាយបើកចំហឱ្យចិនវិនិយោគនៅកម្ពុជា អាចបង្កបញ្ហារំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មកាន់តែច្រើន
យុវជនការពារបរិស្ថាន និងអ្នកឃ្លាំមើលព្រួយបារម្ភថា នយោបាយបើកចំហឱ្យក្រុមហ៊ុនចិនវិនិយោគនៅកម្ពុជាដោយមិនត្រួតពិនិត្យតាមច្បាប់ត្រឹមត្រូវអាចបង្កជាបញ្ហារំលោភសិទ្ធិមនុស្ស និងសម្រួលឱ្យឧក្រិដ្ឋជនចូលមករកស៊ីខុសច្បាប់នៅកម្ពុជាកាន់តែច្រើន។
បក្សប្រឆាំងថា កម្ពុជាមិនអាចបើកព្រំដែនវិញទេ ព្រោះការឈ្លានពានរបស់ថៃពុំទាន់ដោះស្រាយចប់
ចំណែករដ្ឋាភិបាលជប៉ុន គួរដាក់គំនាបឲ្យរដ្ឋាភិបាលថៃគោរពច្បាប់អន្តរជាតិ និងប្រគល់ដែនអធិបតេយ្យរបស់កម្ពុជាដែលភាគីថៃឈ្លានពានមកឲ្យកម្ពុជាវិញ ប្រសើរជាងការស្នើជាថ្មីឲ្យកម្ពុជា និងថៃបើកច្រកព្រំដែនឡើងវិញ ដើម្បីសម្រួលដល់ពាណិជ្ជកម្មរបស់វិនិយោគិនជប៉ុន។
សង្គមស៊ីវិលរិះគន់ក្រសួងការងារថា មិនបានផ្តល់ការងារគ្រប់គ្រាន់ដល់ពលករទើបមកពីថៃ
មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យការងារ និងសិទ្ធិមនុស្ស ស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ឈប់ការភូតកុហកទាក់ទងទៅនឹងការផ្តល់ការងាររ៉ាប់ម៉ឺនកន្លែងទៅដល់អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ។
អតិថិជនធនាគារព្រីនស៍មួយចំនួនមានវិបត្តិផ្លូវចិត្ត ដោយសាររងការបង្ខំឱ្យលក់ផ្ទះតម្លៃថោកសងធនាគារ
អតិថិជនមួយចំនួនដែលខ្ចីលុយពីធនាគារព្រីនស៍ (Princes)កំពុងរងសម្ពាធខ្លាំង និងមានបញ្ហាផ្លូវចិត្តក្រោយត្រូវមន្ត្រីធនាគារគំរាមកំហែងជាបន្តបន្ទាប់ បង្ខំឱ្យលក់ផ្ទះសម្បែងក្នុងតម្លៃទាប ដើម្បីសងបំណុលធនាគារ។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ធនាគារគ្មានសិទ្ធិគំរាមកំហែង ឬបង្ខិតបង្ខំឱ្យកូនបំណុលលក់ទ្រព្យសម្បត្តិឡាយឡុងនោះឡើយ។
អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ ក្រោយភាគីទាំង២មានជម្លោះព្រំដែន
អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរជាបន្តបន្ទាប់ ដោយអះអាងថា ពួកគេបានឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។ ចំណែកពលករអះអាងថា មូលហេតុដែលពួកគាត់បានឆ្លងដែនខុសច្បាប់ទាំងប្រថុយទៅប្រទេសថៃបែបនេះ គឺដោយសារនៅក្នុងស្រុកគ្មានការងារធ្វើ និងត្រូវថៅកែបោកប្រាស់ ដែលធ្វើឱ្យពួកគាត់ជួបបញ្ហាខ្វះខាត រហូតស្ទើរតែដាច់បាយម្ដងម្កាល។














